World Cup 2026៖ កូដឌីវ័រ យកឈ្នះអេក្វាទ័រ ១-០ ជាមួយស្ថិតិស៊ុតតែ ៥លើកគត់

15-06-2026 08:16

(បរទេស)៖ ជំនួបរវាងក្រុមជម្រើសជាតិមកពីអាហ្វ្រិក កូដឌីវ័រ គឺបានយកឈ្នះអេក្វាទ័រ មកពីតំបន់អាមេរិកឡាទីន ដោយលទ្ធផល ១ទល់នឹង០ នាព្រឹកថ្ងៃចន្ទនេះនៅ World Cup 2026។

ក្នុងការលេង ៩០នាទីនៃវគ្គសន្សំពិន្ទុប្រចាំពូល E ក្រុមទាំងពីរបានស៊ុតចំគោលដៅតែ ៥លើកគត់ និងបានឲ្យអ្នកគាំទ្រហើបគូថពីកៅអី ដើម្បីបានអបអរឡើយតែ ១លើកគត់នាចុងម៉ោង។

តាមរយ:ជ័យជម្នះនាំឲ្យកូដឌីវ័រ រកបាន ៣ពិន្ទុ និងឡើងឈរលេខ២ ប្រចាំពូល E បណ្តោះអាសន្ន ដោយមានឥន្រ្ទីដែកអាល្លឺម៉ង់ឈរទីកំពូលតារាង ក្រោយបំបាក់កូរ៉ាសៅ ៧-១ កាលពីយប់មិញ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup លើកទី២៣ នេះ៕