World Cup 2026៖ ស៊ុយអែត យកឈ្នះទុយនេស៊ី ៥-១ ឡើងឈរទីកំពូលប្រចាំពូល F
15-06-2026 11:05
(បរទេស)៖ ក្រុមនៅអឹរ៉ុប ស៊ុយអែត បានឡើងទៅទីកំពូលតារាងនៃពូល F បណ្តោះអាសន្នដោយមាន ៣ពិន្ទុមុនគេ ក្រោយយកឈ្នះទុយនេស៊ី ៥-១ ក្រុមមកពីតំបន់អាហ្រ្វិកនាព្រឹកថ្ងៃចន្ទនេះ ពី ១ប្រកួតបើកឆាករបស់ពួកគេនៅ World Cup 2026។
ស៊ុយអែត ជាក្រុមទី៥ ដែលមានអ្នកចាត់ការសញ្ជាតិអង់គ្លេស លោក Graham Potter ដឹកនាំ ក្នុងចំណោម ៥ក្រុម ដែលមានគ្រូបង្វឹកពុំមែនជាជាតិសាសន៍ឯង ដោយរួមមានអ៊ូសបេគីស្ថាន ប្រេស៊ីល អង់គ្លេស និងព័រទុយហ្គាល់ពីចំនួនសរុប ៤៨ប្រទេសនៅ World Cup លើកទី២៣ នេះ។
ក្នុងប្រកួត ៩០នាទីពេញនៅទឹកដីមិចស៊ិក កីឡាករសំខាន់ៗមានដូចជា Isak មកពី Liverpool និង Gyokeres មកពី Arsenal សុទ្ធតែរួមចំណែករកបានម្នាក់ ១គ្រាប់ ដើម្បីឡើងឈរកំពូលម្នាក់ឯង នៅពេលហូឡង់ និងជប៉ុនលេងស្មើគ្នា ២-២។
តាមរយៈលទ្ធផលដ៏គាត់ប្រសើរនេះដែរ នាំឱ្យស៊ុយអែត ក្នុងនាមក្រុមនៅអឺរ៉ុប (UEFA) ទី៣ ផងដែរបន្ទាប់ពីស្កុតឡេន និងអាល្លឺម៉ង់ ក្នុងការរកបាន ៣ពិន្ទុបើកឆាក៕






