World Cup 2026៖ ៤ប្រកួតរាត្រីនេះ អេស្ប៉ាញ ប៉ះកាប់វ៉េ ចាប់ផ្តើមម៉ោង ១១យប់មុនគេ
15-06-2026 13:14
(បរទេស)៖ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026 នឹងឈានចូលថ្ងៃទី៥ ចាប់ពីរាត្រីថ្ងៃទី១៥ ខែមិថុនានេះ ដោយមាន ៤ប្រកួតសរុប និងអេស្ប៉ាញ ជួបក្រុមមកពីអាហ្រ្វិកកាប់វ៉េ ចាប់ផ្តើមមុនគេផងដែរ។
ការប្រកួតសន្សំពិន្ទុតាមពូលនានា និងបានបញ្ចប់ ១២គូមកហើយ ពោលគឺចាប់ពីពូល A ដល់ពូល E ក្នុងចំណោម ១២ប្រកួតកន្លងមកនៅសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដា ចាប់ពីរាត្រីឆ្លងចូលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦។
គូទី១៣៖ អេស្ប៉ាញ ប៉ះ កាប់វ៉េ ម៉ោង ១១យប់នេះ (ពូល H)
គូទី១៤៖ ប៊ែលហ្សិក ប៉ះ អេហ្ស៊ីប ម៉ោង ២រំលងអាធ្រាត្រ (ពូល G)
គូទី១៥៖ អ៊ុយរូហ្គាយ ប៉ះ អារ៉ាប៊ីសាអូឌីត ម៉ោង ៥ព្រឹក (ពូល H)
គូទី១៦៖ អ៉ីរ៉ង់ ប៉ះ ណូវែលហ្សេឡង់ ម៉ោង ៨ព្រឹក (ពូល G)៕




