ក្រសួងសាធារណការ ក្រើនរម្លឹកជាថ្មី និងចាត់វិធានការយ៉ាង​តឹងរ៉ឹង​តាមច្បាប់ ចំពោះបុគ្គលណាដែលបានប្រើប្រាស់​ផ្លាកលេខសម្គាល់យានជំនិះខុសពីនីតិវិធី

15-06-2026 13:40

(ភ្នំពេញ)៖ ក្រោយសង្កេតឃើញមានការផ្សព្វផ្សាយ​តាមទំព័រទំនាក់ទំនងសង្គម ពីរថយន្តមួយចំនួន​បានបំពាក់ផ្លាកលេខ​សម្គាល់យានជំនិះមិនត្រឹមត្រូវ ដោយបានច្នៃប្រឌិត និងតុបតែងបន្ថែមខុសបច្ចេកទេស ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ បានជូនដំណឹងដោយក្រើនរម្លឹកសារជាថ្មី និងចាត់វិធានការយ៉ាងតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះបុគ្គលណាដែលបានប្រើប្រាស់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវ ដោយការច្នៃប្រឌិត និងតុបតែងបន្ថែម ខុសពីនីតិវិធីច្បាប់។

ក្រសួងសាធារណការបានបន្ថែមថា ពាក់ព័ន្ធនឹងបញ្ហានេះ ក្រសួងបានចេញសេចក្តីជូនដំណឹងលេខ ៥១១ សក.ដជគ ចុះថ្ងៃទី១៣ ខែសីហា ឆ្នាំ២០១៩ ស្តីពីការប្រើប្រាស់​ផ្លាកលេខ​សម្គាល់យានជំនិះ ដើម្បីបង្ការ និងទប់ស្កាត់ការបំពាក់ផ្លាកលេខសម្គាល់យានជំនិះមិនត្រឹមត្រូវដោយបានច្នៃប្រឌិត ឬតុបតែងបន្ថែម ដែលធ្វើឱ្យបាត់លក្ខណៈសម្គាល់ ជាពិសេសបានច្នៃប្រឌិតផ្លាកលេខពីស័ង្កសី ឬលោហធាតុផ្សេងៗ យកទៅបំពាក់លើយានជំនិះរបស់ខ្លួន ផ្ទុយពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជា៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសាធារណការ៖