នគរបាលក្រុងតាខ្មៅ ឃាត់ខ្លួនបុរសម្នាក់ក្រោយរំលោភស្ត្រីមានសតិមិនគ្រប់រហូតមានផ្ទៃពោះជាង ៤ខែ
15-06-2026 14:08
(កណ្ដាល)៖ នគរបាលក្រុងតាខ្មៅ បានឃាត់ខ្លួនបុរសម្នាក់ ក្រោយទទួលបានពាក្យបណ្ដឹងពីគ្រួសារស្ត្រីរងគ្រោះដោយប្ដឹងចោទពីបទ រំលោភស្ត្រីមានសតិមិនគ្រប់ម្នាក់រហូតទៅ៥ដង ហើយមានទម្ងន់ជាង៤ខែ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា យុវតីរងគ្រោះមានឈ្មោះ ស.ស្រ.គ អាយុ១៦ឆ្នាំ (មានជំងឺ វិបល្លាសស្មារតី) មុខរបរនៅផ្ទះក្រុងតាខ្មៅ។ ចំណែកជនសង្ស័យមានឈ្មោះ ជ្រឿន ទិព្វសង្វា អាយុ៣៧ឆ្នាំ គ្មានមុខរបរពឹតប្រាកដ (វិជ្ជមាននូវសារធាតុញៀណ) មានទីលំនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។
សមត្ថកិច្ចបានប្រាប់ថា នៅវេលាកើតហេតុដំបូងវេលាម៉ោង ១២ថ្ងៃត្រង់ មិនចាំថ្ងៃខែក្នុងឆ្នាំ២០២៦ យុវតីរងគ្រោះកំពុងលាងចានឲ្យឪពុកនៅក្បែរផ្ទះស្រាប់តែជនសង្ស័យបានមកចាប់ខ្ទប់មាត់ រួចហើយបានអូសជនរងគ្រោះចូល ទៅក្នុងផ្ទះទុកចោលមួយកន្លែង នៅក្បែរផ្ទះរបស់ជនរងគ្រោះ រួចក៏ធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈបានសម្រេចចំនួន២ដង។
បន្ទាប់មកជនសង្ស័យបានគំរាមកំហែងជនរងគ្រោះមិនឲ្យប្រាប់អ្នកណាឡើយ បើហ៊ានប្រាប់នឹងសម្លាប់ជនរងគ្រោះចោល ហើយចាប់តាំងពី ក្រោយថ្ងៃកើតហេតុមក ជនសង្ស័យ តែងតែលួងលោមជនរងគ្រោះ ព្រមទាំងទិញនំឲ្យញាំ និងឲ្យលុយចាយហើយក៏បបួលជនរងគ្រោះទៅរួមភេទជាមួយគ្នានៅក្នុងព្រៃក្បែរផ្ទះ បានចំនួន០៣ដង និងក្រោយមករួមភេទជាមួយគ្នានៅក្នុងផ្ទះទុកចោលបានចំនួនមួយម្តងទៀតសរុបបានចំនួន ៥ដង រហូតទាល់តែជនរងគ្រោះមានផ្ទៃពោះ។
លុះនៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦ បងស្រីបង្កើតរបស់ជនរងគ្រោះ ឃើញប្អូនស្រីមានអាការៈមិនស្រួលចេះតែក្អួតចង្អោរ និងឃើញប្អូនចេះតែញាំម្ជូរ ក៏បានសួរនាំប្អូនស្រី ទើបជនរងគ្រោះប្រាប់បងស្រីតាមត្រង់ថា ឈ្មោះ ជ្រឿន ទិពសង្វា បានចាប់រំលោភទៅលើរូបនាង។
ដោយមិនអស់ការសង្ស័យ បងស្រី និងក្រុមគ្រួសារបាននាំជនរងគ្រោះទៅពេទ្យដើម្បីពិនិត្យអេកូរមើល គឺលទ្ធផលជនរងគ្រោះមានផ្ទៃពោះ៤ខែ ទៅហើយ ទើបនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ក៏សម្រេចចិត្តមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយរលំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់តែម្តង។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពប្រាប់ថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈទៅលើជនរងគ្រោះ បានសម្រេចចំនួន៥ដងប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីបន្តនីតិវិធី៕







