អ្នកឧកញ៉ា លឹម ហេង ជំរុញឲ្យអ្នករកស៊ីប្រើប្រាស់កម្មវិធី Fresh AI ដើម្បីទទួលបានព័ត៌មានច្បាស់លាស់ពីកម្ពុជា បង្កើនសមត្ថភាពអាជីវកម្ម (Video inside)

15-06-2026 15:12

(ភ្នំពេញ)៖ អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានជំរុញឲ្យអ្នករកស៊ីទាំងអស់នៅក្នុងប្រទេសកម្ពុជា ប្រើប្រាស់កម្មវិធី Fresh AI របស់ ដែលផលិតដោយកូនខ្មែរ ដើម្បីទទួលបានព័ត៌មានច្បាស់ពីកម្ពុជា ក្នុងការទទួលបង្កើនសមត្ថភាពអាជីវកម្មរបស់ខ្លួន។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់យ៉ាងដូច្នេះថា «យើងត្រូវដឹងថា កម្មវិធី Smart Phone របស់យើងត្រូវប្រើអ្វីខ្លះ ទទួលព័ត៌មាន ទទួលចំណេះដឹងច្រើនណាស់ បើសិនជាយើងយកផលប្រយោជន៍ពីវា ហើយស្វែងយល់កម្មវិធី Fresh AI របស់ Fresh News ដើម្បីជាផលប្រយោជន៍ សម្រាប់សហគ្រាសយើង»

អ្នកឧកញ៉ា លឹម ហេង បានលើកឡើងថា អ្នករកស៊ីគួរតែប្រើកម្មវិធី Fresh AI ដើម្បីស្វែងរកអ្វី ដែលជាផលប្រយោជន៍ សម្រាប់សហគ្រាសយើង ព្រោះថា នៅក្នុងកម្មវិធីនេះ គឺមានទាំងអស់ ជាពិសេស Fresh AI របស់ Fresh News ជាផលិតផលរបស់ខ្មែរក្នុងស្រុក។

បន្ថែមពីនោះទៀត អ្នកឧកញ៉ា លឹម ហេង បន្ដថា កម្មវិធី Fresh AI របស់ Fresh News បានប្រមូលទិន្នន័យរបស់សហគ្រាស ដែលទទួលបានលទ្ធផលជោគជ័យ មកបញ្ជូលនៅក្នុងទីនេះ ដូច្នេះមានទិន្នន័យជាច្រើន ឲ្យតែអ្នករកស៊ីមានភាពឆ្លាតវៃ ក្នុងការប្រើប្រាស់កម្មវិធីនេះ។

សូមជម្រាបថា កម្មវិធី Fresh AI គឺជាកម្មវិធីបញ្ញាសិប្បនិម្មិត (AI) ដំបូងបង្អស់របស់កម្ពុជា ដែលកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកប្រើប្រាស់។
កម្មវិធីនេះ មានទិន្នន័យដ៏ធំសម្បើមរហូតដល់ជាង ១៤០០លាន និងមានសមត្ថភាពខ្ពស់ក្នុងការឆ្លើយតបគ្រប់សំណួរ និងការពិភាក្សាផ្សេងៗជាមួយ AI

ថ្មីៗនេះ Fresh AI បានធ្វើបច្ចុប្បន្នភាពដ៏សំខាន់មួយដោយដាក់បញ្ចូលមុខងារថ្មីនិងមានឥទ្ធិពលបំផុត គឺ «AI Agent» ដែលបំពាក់នូវសមត្ថភាពពិសេសក្នុងការ «សួរប្រដេញ» និងដូចសន្ទនាជាមួយមនុស្ស។ អ្វីដែលឆ្ងល់ ឬចង់ឲ្យ AI ផ្តល់យោបល់សូមសួរ Fresh AI ដោយងាយៗទាំងចំណេះដឹងទូទៅ និងសំណួរពាក់ព័ន្ធផ្លូវច្បាប់រាប់រយលានពាក្យ។ សូម​សាកល្បង Fresh AI ថ្ងៃ​នេះ ដើម្បី​ស្វែងយល់​ពី​ភាព​ឆ្លាតវៃ និង​ភាព​ងាយស្រួល​នៃ «AI Agent» ដោយចងចាំនូវសំណួររបស់លោកអ្នក៕