អ្នកស្រាវជ្រាវច្បាប់អន្តរជាតិ៖ ដោះស្រាយជម្លោះតាមច្បាប់អន្តរជាតិ ការសម្រេចនឹងធ្វើឡើងដោយយុត្តិធម៌ និងសមធម៌ (Video inside)
15-06-2026 16:04
(ភ្នំពេញ)៖ លោកបណ្ឌិត មាស បូរ៉ា ក្នុងនាមជាអ្នកស្រាវជ្រាវច្បាប់អន្តរជាតិ បានលើកឡើងថា ការដោះស្រាយតាមយន្តការផ្សះផ្សាដោយបង្ខំ ស្ថិតក្រោមឆត្រច្បាប់សមុទ្រ UNCLOS ទាក់ទងនឹងបញ្ហាតំបន់ត្រួតស៊ីគ្នា នឹងធ្វើឲ្យភាគីពាក់ព័ន្ធប្រឹងប្រែងតស៊ូចរចាឲ្យអស់លទ្ធភាពរៀងៗខ្លួន ដូច្នេះហើយ លោកបណ្ឌិត អំពាវនាវកុំឱ្យរំពឹងថា នឹងអាចទទួលបាន១០០% ដូចបំណង ប៉ុន្តែអ្វីដែលសំខាន់គឺ អនុលោមតាមច្បាប់អន្តរជាតិ ការសម្រេចនឹងធ្វើឡើងដោយយុត្តិធម៌ និងសមធម៌។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត មាស បូរ៉ា នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។
ជាមួយគ្នានេះ នៅក្នុងដំណើរការដោះស្រាយតាមយន្តការផ្សះផ្សាដោយបង្ខំ ភាគីពាក់ព័ន្ធនៅតែអាចបន្តប្រើប្រាស់ និងទាញយកធនធានសមុទ្រដែលធ្លាប់បានធ្វើនាពេលកន្លងមក ដោយមិនមានការហាមឃាត់នោះទេ លើកលែងតែករណីណាមួយដែលនាំឲ្យប៉ះពាល់ដល់ការផ្សះផ្សា ឬធ្វើឲ្យស្ថានភាពតំបន់ត្រួតស៊ីគ្នាកាន់តែតានតឹងឡើងថែមទៀតប៉ុណ្ណោះ។
ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាបន្តដូចតទៅ៖










