បណ្ឌិត មាស បូរ៉ា៖ នៅក្នុងដំណើរការផ្សះផ្សាដោយបង្ខំ បើទោះរដ្ឋនៃភាគីទំនាស់ណាមួយមិនចូលរួម ក៏ដំណើរការនៅតែបន្តទៅមុខ (Video inside)

15-06-2026 16:06

(ភ្នំពេញ)៖ លោកបណ្ឌិត មាស បូរ៉ា អ្នកស្រាវជ្រាវច្បាប់អន្តរជាតិ បញ្ជាក់ឲ្យដឹងអំពីដំណើរការនៃការនីតិវិធីនៃការផ្សះផ្សាដោយបង្ខំ ដែលមានចំនួន៥ ដំណាក់កាល ដូចជា ភាគីម្ខាងជូនដំណឹង ដល់ភាគីម្ខាងទៀតអំពីការផ្តើមនីតិវិធី ដោយបញ្ជាក់អំពីគោលបំណង (កំណត់ព្រំដែន...), ភាគីម្ខាងត្រូវឆ្លើយ និងតែងតាំងមជ្ឈត្តករចំនួនពីររូប (បើមិនតែងតាំង អគ្គលេខាធិការ UN អាចតែងតាំងជំនួស) និងជ្រើសរើសប្រធានគណៈកម្មការ, រៀបចំវិធាននីតិវិធី អំពីរបៀបធ្វើការ (ប្រសិនឯកភាពមិនប្រើវិធានដែលមានស្រាប់), សម្រេចលើការតវ៉ាអំពីសមត្ថកិច្ច ប្រសិនបើមានការតវ៉ា។ ដាក់ចេញរបាយការណ៍ក្នុងរយៈពេល១២ខែ ក្រោយសម្រេចលើសមត្ថកិច្ច ហើយរយៈពេល១២ខែអាចត្រូវបានពន្យារ ប្រសិនបើភាគីឯកភាព ដូចមានក្នុងវិធានផ្ទៃក្នុង​។

យ៉ាងណាមិញ ដំណើរការនៃការផ្សះផ្សាដោយបង្ខំនេះ ប្រសិនជាមានការអូសបន្លាយលើសការរំពឹងទុក ក៏លោកបណ្ឌិត ជឿជាក់ថា មិនអាចពន្យារពេលលើសពី៣ឆ្នាំនោះដែរ។ នេះបើតាមការបញ្ជាក់បន្ថែមពីលោកបណ្ឌិត មាស បូរ៉ា អ្នកស្រាវជ្រាវច្បាប់អន្តរជាតិ នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖