និស្សិតកម្ពុជា មានសមត្ថភាពផលិតឧបករណ៍ ដែលអាចទំនាក់ទំនងជាមួយផ្កាយរណប LEO AMSAT បានយ៉ាងងាយស្រួល និងមានប្រសិទ្ធភាព

15-06-2026 16:18

(ភ្នំពេញ)៖ ការផលិតប្រព័ន្ធទំនាក់ទំនង គឺជាដំណើរការបង្កើតឡើងនូវបណ្តាញ ឬឧបករណ៍សម្រាប់បញ្ជូនព័ត៌មានពីកន្លែងមួយទៅកន្លែងមួយទៀត។ ហើយប្រព័ន្ធនេះមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ការរស់នៅ អាជីវកម្ម និងបច្ចេកវិទ្យានាពេលបច្ចុប្បន្ន។

កញ្ញា ជ្រិន ប៊ុនណារ៉ែន ជាវិស្វកម្មទូរគមនាគមន៍ បានឱ្យដឹងថា ប្រព័ន្ធ Automatic Grounding with LEO AMSAT គឺសម្រាប់បណ្ដុះបណ្ដាលឱ្យនិស្សិត បានយល់ដឹងអំពី ប្រព័ន្ធផ្កាយរណប ថាតើត្រូវធ្វើទំនាក់ទំនងបែបម៉េច ដើម្បីឈានទៅដល់ការទំនាក់ទំនងផ្កាយរណបបានផងដែរ។

រីឯលោក ស៊ា គីមហុង ដែលជាវិស្វកម្មទូរគមនាគមន៍ បានបន្ថែមថា សម្រាប់ទំនាក់ទំនងផ្កាយរណបនេះ អ្វីដែលជាឧបសគ្គ គឺទាក់ទងនឹងទិសដៅរបស់ អង់តែន ហើយទិសដៅយ៉ាងណា ត្រូវតែទៅចំមុមរបស់ផ្កាយរណប ហើយទាំងអស់នេះ គឺត្រូវតែសុក្រឹត ដើម្បីឱ្យមានភាពទៅដោយរលូន។

សូមជម្រាបដែរថា មុខងារសំខាន់ៗរបស់ ប្រព័ន្ធ Automatic Grounding with LEO AMSAT មានដូចជា៖

* ប្រព័ន្ធអាចតាមដានផ្លូវដំណើររបស់ផ្កាយរណប LEO AMSAT ដោយស្វ័យប្រវត្តិ ដើម្បីធានាថាអង់តែនតែងតែបង្វិលទៅទិសត្រឹមត្រូវ។
* អាចទទួលសញ្ញាប៊ីកុន (Beacon Signal Reception) ពី AMSAT ដែលជាសញ្ញាសំខាន់សម្រាប់អ្នកប្រើវិទ្យុ ក្នុងការទំនាក់ទំនង។
* អង់តែនអាចបង្វិលទៅទិសណាក៏បាន (Antenna Pointing) ដោយប្រព័ន្ធស្វ័យប្រវត្តិគ្រប់គ្រង។
* រក្សាទិសដៅអង់តែន (Maintain Antenna Direction) និងធានាថាអង់តែនតែងតែរក្សាទិសដៅត្រឹមត្រូវ ទោះបីផ្កាយរណបកំពុងផ្លាស់ទីល្បឿនលឿនក៏ដោយ៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖