លោកបណ្ឌិត មាស បូរ៉ា៖ ដំណើរការនៃការផ្សះផ្សាដោយបង្ខំ មិនជាប់គាំងឡើយ ! (Video inside)

15-06-2026 16:33

(ភ្នំពេញ)៖ លោកបណ្ឌិត មាស បូរ៉ា អ្នកស្រាវជ្រាវច្បាប់អន្តរជាតិ​ បានឲ្យដឹងថា តាមរយៈយន្តការផ្សះផ្សាដោយបង្ខំ មិនអាចជាប់គាំងនោះទេ បើទោះជារដ្ឋណាមួយនៃភាគីទំនាស់មិនចូលរួម ក៏ដំណើរការនៃការផ្សះផ្សាដោយបង្ខំនេះនៅតែបន្តទៅមុខ ព្រោះគណៈកម្មការនឹងរៀបចំនីតិវិធីទៅមុខជានិច្ច។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត នៅក្នុងកិច្ចពិភាក្សា Fresh Talk នាថ្ងៃសៅរ៍សប្ដាហ៍កន្លងទៅ។

ជាការកត់សម្គាល់ យន្តការដោះស្រាយជម្លោះនេះអាចដំណើរការទៅបាន លុះត្រាតែភាគីដែលផ្ដួចផ្ដើមឲ្យដោះស្រាយតាមយន្តការនេះជាភាគី ដែលចូលរួមជាភាគីនៃ UNCLOS ប៉ុណ្ណោះ ចំណែកឯកក្រោយការដោះស្រាយដោយមិនមានភាពជាប់គាំងគណៈកម្មការផ្សះផ្សាដោយបង្ខំ នឹងចេញរបាយការណ៍នៃការសម្រេចរបស់ខ្លួន ដើម្បីឲ្យភាគីទំនាស់ទទួលយក តែមិនចាប់បង្ខំនោះឡើយ។ នេះជាការបញ្ជាក់បន្ថែមរបស់ លោក មាស បូរ៉ា អ្នកស្រាវជ្រាវច្បាប់អន្តរជាតិ។

ជាបន្តដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនិកជនទស្សនាកិច្ចពិភាក្សាដូចតទៅ៖