កាន់តែងាយស្រួល! Fresh AI បញ្ចេញ Version 29 អាចផ្ញើឯកសារ PDF ពីកម្មវិធីផ្សេង ដើម្បីបំលែងជាអក្សរ (PDF to Text) ភ្លាមៗ
15-06-2026 17:45
(ភ្នំពេញ)៖ កម្មវិធីបញ្ញាសិប្បនិម្មិតឈានមុខគេនៅកម្ពុជា Fresh AI បានធ្វើការអាប់ដេតទៅកាន់ Version 29 ដោយស្ងាត់ៗ ជាមួយការដាក់បញ្ចូលនូវមុខងារពិសេសថ្មីស្រឡាងមួយ ដែលអ្នកប្រើប្រាស់ភាគច្រើនមិនទាន់បានចាប់អារម្មណ៍។ មុខងារថ្មីនេះ អនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចផ្ញើឯកសារប្រភេទ PDF ពីកម្មវិធីផ្សេងៗ ជាពិសេសគឺផ្ញើចេញពី CoolApp & Telegram ចូលទៅកាន់ Fresh AI ដោយផ្ទាល់ ដើម្បីធ្វើការបំប្លែងទៅជាអក្សរ (PDF to Text) ភ្លាមៗ ដោយមិនចាំបាច់ចំណាយពេលទាញយកមកទុកក្នុងទូរស័ព្ទដូចមុនឡើយ។
កន្លងមក នៅពេលដែលអ្នកប្រើប្រាស់ទទួលបានឯកសារ PDF តាមរយៈកម្មវិធីជជែកកំសាន្តផ្សេងៗ ហើយចង់ប្រើប្រាស់មុខងារបំប្លែងឯកសារទៅជាអក្សរ (PDF to Text) របស់ Fresh AI ត្រូវទាញយក (Download) ឯកសារ PDF នោះទៅរក្សាទុកក្នុងទូរស័ព្ទដៃជាមុនសិន បន្ទាប់មកបើកកម្មវិធី Fresh AI រួចស្វែងរកផ្ទាំង Upload File ដើម្បីទាញយកឯកសារនោះចេញពីម៉ាស៊ីន។
ប៉ុន្តែនៅក្នុង Version 29 នេះ ឧបសគ្គទាំងនេះត្រូវបានលុបបំបាត់ទាំងស្រុង។ នៅពេលដែលលោកអ្នកកំពុងមើលឯកសារ PDF នៅក្នុងកម្មវិធីផ្ញើសារ CoolApp & Telegram ឬកម្មវិធីផ្សេងទៀត លោកអ្នកគ្រាន់តែចុចប៊ូតុង «Share» (ចែករំលែក) រួចជ្រើសរើសយកកម្មវិធី Fresh AI ជាការស្រេច។ ប្រព័ន្ធ AI នឹងទទួលយកឯកសារនោះទៅដំណើរការ និងបំប្លែងចេញជាទិន្នន័យអក្សរជូនលោកអ្នកភ្លាមៗត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះ។
*** សូមបញ្ជាក់ Fresh AI អនុញ្ញាតឲ្យអ្នកប្រើប្រាស់បំលែងត្រឹមតែ១០ទំព័រប៉ុណ្ណោះក្នុងមួយដង៕
Please Download:
https://freshai.com.kh/download




