ក្នុងចំណោមគម្រោងអចលនទ្រព្យជិត២០០ ដែលជួបវិបត្តិ ក្រសួងរៀបចំដែនដីបានដោះស្រាយចប់ប្រមាណ១៥០គម្រោងហើយ, គម្រោងនៅសល់ ក្រសួងកំពុងបន្តសម្រុះសម្រួល (Video inside)
15-06-2026 17:48
(ភ្នំពេញ)៖ ក្នុងកិច្ចសម្ភាសពិសេសជាមួយ Fresh News លោក សេង ឡូត អគ្គនាយករដ្ឋបាល នៃក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ បានបង្ហើបឱ្យដឹងថា នាពេលបច្ចុប្បន្ននេះ ក្នុងចំណោមគម្រោងអចលនទ្រព្យជិត២០០ ដែលជួបវិបត្តិកន្លងទៅ ក្រសួងរៀបចំដែនដី បានដោះស្រាយចប់សព្វគ្រប់ប្រមាណ១៥០គម្រោងហើយ ដោយនៅសល់ប្រមាណ៤០ទៅ៥០គម្រោងទៀត ក្រសួងកំពុងបន្តសម្រុះសម្រួល។
លោកបានបញ្ជាក់ថា នៅពេលដោះស្រាយ ក្រសួងក៏បានជួយឱ្យមានការលើកលែងពន្ធប្រថាប់ត្រា លើកលែងកម្រៃសេវាសុរិយោដី ព្រមទាំងចេញមុខសម្របសម្រួលការផ្ទេរកម្មសិទ្ធិជូនថែមទៀត ហើយមកដល់ពេលនេះក្រសួងបានសម្របសម្រួលផ្ទេរបណ្ណកម្មសិទ្ធិជូនពលរដ្ឋ ដែលទិញគម្រោងទាំងនោះ បានប្រមាណ៣ម៉ឺនបណ្ណផងដែរ ដោយក្នុងនោះមានមានបណ្ណកម្មសិទ្ធិចំនួន២ម៉ឺនបានចែកជូនពលរដ្ឋរួចហើយ និងនៅសល់១ម៉ឺនទៀតកំពុងបន្តចែកជូនពលរដ្ឋ៕
សូមស្តាប់ការលើកឡើងរបស់ លោក សេង ឡូត៖










