លោក សេង ឡូត៖ រយៈពេលជាង១ខែមកនេះ មានពលរដ្ឋប្រមាណ៦០០នាក់ហើយ ស្នើសុំសេវារហ័សពីក្រសួងរៀបចំដែនដី, ខណៈសេវានេះ កំពុងទទួលបានការចាប់អារម្មណ៍

15-06-2026 19:02

(ភ្នំពេញ)៖ បន្ទាប់ពីបានដាក់ឱ្យដំណើរការសេវាសាធារណៈរហ័ស (Express Service) ជាលើកដំបូងនៅរដ្ឋបាលកណ្តាលរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ សេវានេះទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយប្រមាណ១ខែមកនេះ មានប្រជាពលរដ្ឋប្រមាណ៦០០នាក់ហើយ បានស្នើសុំប្រើប្រាស់សេវាសាធារណៈរហ័សរបស់ក្រសួង។ នេះបើតាមការបញ្ជាក់របស់ លោក សេង ឡូត អគ្គនាយករដ្ឋបាល នៃក្រសួងរៀបចំដែនដី នគរូបនីយ៍កម្ម និងសំណង់ នៅក្នុងកិច្ចសម្ភាសពិសេសរ​បស់ Fresh News។

សូមស្តាប់ការលើកឡើងរបស់ លោក សេង ឡូត ដូចតទៅ៖