World Cup 2026៖ ថាម៉េច អេស្ប៉ាញ លេងស្មើ ០-០ ទល់នឹងកាប់វ៉េ នៅពេលអ្នកចាំទីវ័យ ៤០ឆ្នាំ សាងប្រវត្តិសាស្រ្តថ្មី
16-06-2026 07:24
(បរទេស)៖ មិននឹកស្មានក្រុមជើងឯកប្រចាំទ្វីបអឺរ៉ុប គោជល់អេស្ប៉ាញ រកបានត្រឹម ១ពិន្ទុពីកាប់វ៉េ ក្រោយបញ្ចប់លទ្ធផលស្មើគ្នា ០-០ នាយប់មិញពី ១ប្រកួតបើកឆាករបស់ពួកគេនៅ World Cup 2026។
ក្រោយអាជ្ញាកណ្តាលផ្លុំកញ្ចែបញ្ចប់ការប្រកួតរយៈពេល ៩០នាទី ក្នុងកីឡដ្ឋាន Atlanta Stadium កាមេរ៉ាបានចាប់រូបភាពនៃអ្នកចាំទីមកពីទ្វីបអាហ្រ្វិក Vozinha ស្ថិតក្នុងវ័យ ៤០ឆ្នាំ ដែលបានព្យាយាមរារាំងបាល់ស៊ុតដូចទឺកបាក់ទំនប់ពីអេស្ប៉ាញ និងបានសម្រក់ទឹកភ្នែកទៀតផង ចំពោះការធ្វើបំផុតលើកនេះ។
តាមរយៈលទ្ធផលស្មើនេះដែរ បានញាំងឱ្យអេស្ប៉ាញ អតីតជើងឯក World Cup 2010 និងម្ចាស់ពាន Euro 2024 មាន ១ពិន្ទុស្មើជាមួយកាប់វ៉េ នៃការប្រកួតបើកឆាកពូល H នៅពេលដែលប៊ែលហ្សិក និងអេហ្ស៊ីប ដែលស្ថិតក្នុងពូល G ក៏បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ ផងដែរ៕







