World Cup 2026៖ អ៊ុយរូហ្គាយ វាយបកតាមស្មើអារ៉ាប៊ីសាអូឌីត ១-១ ចុងម៉ោង
16-06-2026 07:38
(បរទេស)៖ អ៊ុយរូហ្គាយ អតីតជើងឯក World Cup ២សម័យកាល វាយបកតាមស្មើ ១-១ នៅនាទីចុងម៉ោងទល់អារ៉ាប៊ីសាអូឌីតនាព្រឹកថ្ងៃអង្គារនេះ ប្រកួតបើកឆាករបស់ពួកគេនៅ World Cup 2026។
នេះមានន័យថា ២ប្រកួតសន្សំពិន្ទុពូល H នៅ World Cup ជំនាន់ទី២៣ ស្មើគ្នាទាំង ២ប្រកួតតែម្តង ក្រោយអេស្ប៉ាញ ស្មើ ០-០ ទល់នឹងកាប់វ៉េ មកពីតំបន់អាហ្វ្រិក។
ក្រុមនៅអាស៊ី អារ៉ាប៊ីសាអីឌីត ប្រទេសម្ចាស់ផ្ទះ World Cup 2034 បានបើកការនាំមុខ ១គ្រាប់មុន មុនពេលបញ្ចប់វគ្គទី១ និងចុងម៉ោងនៃវគ្គទី២ ទើបកីឡាករ Araujo រកគ្រាប់តាមស្មើសម្រាប់ក្រុមមកពីអាមេរិកឡាទីនក្នុងនាទី៨០៕




