World Cup 2026៖ អ៉ីរ៉ង់ ប៉ះណូវែលហ្សេឡង់ នាម៉ោង ៨ព្រឹកនេះចាប់ផ្តើម!

16-06-2026 08:02

(បរទេស)៖ ជំនួបរវាងក្រុមជម្រើសជាតិអ៉ីរ៉ង់ នៅអាស៊ី និងណូវែលហ្សេឡង់ មកពីតំបន់អូសេអានី ចាប់ផ្តើមហើយនៅព្រឹកម៉ោង ៨ថ្ងៃអង្គារនេះ ក្នុងព្រឹត្តិការណ៍ World Cup 2026។

នេះជាការប្រកួតបើកឆាករវាងក្រុមទាំងពីរ និងបញ្ចប់ជុំទី១ ផងដែរប្រចាំពូល G ក្រោយប៊ែលហ្សិក លេងស្មើ ១-១ ទល់នឹងអេហ្ស៊ីបកាលពីយប់មិញ៕