World Cup 2026៖ អ៉ីរ៉ង់ វាយបកតាមស្មើ ២-២ ទាំង ២លើកទល់នឹងណូវែលហ្សេឡង់ បញ្ចប់ជុំទី១ ពូល G

16-06-2026 10:11

(បរទេស)៖ ក្រុមស្ថិតនៅតំបន់អាស៊ី អ៉ីរ៉ង់ បានវាយបកតាមស្មើទាំង ២លើកទល់នឹងណូវែលហ្សេឡង់ មកពីអូសេអានី (OFC) ដោយលទ្ធផល ២-២ នាព្រឹកថ្ងៃអង្គារ ទី១៦ ខែមិថុនានេះ (ម៉ោងនៅកម្ពុជា) បញ្ចប់ជុំទី១ ប្រចាំពូល G នៃ World Cup 2026។

ខ្សែប្រយុទ្ធ Chris Wood ជ្រើសរើសមកពីក្លិប Nottingham Forest បានបោះបាល់ឱ្យខ្សែបម្រើ Just រកបានគ្រាប់នាំមុខតាំងពីនាទីទី៧ ពីការប្រកួតបើកឆាករបស់ពួកគេនៅ World Cup លើកទី២៣ នៅឯកីឡដ្ឋាន Los Angeles សហរដ្ឋអាមេរិក មុនពេល Ramin រកគ្រាប់តាមស្មើសម្រាប់អ៉ីរ៉ង់ ដែលបញ្ចប់ក្នុងលទ្ធផលស្មើ ១-១ នៃវគ្គទី១។

ការលេងវគ្គទី២ ក្នុងរយៈពេល ៤៥នាទីទៀត អ៉ីរ៉ង់ដែលត្រូវលេង ៣ប្រកួតក្នុងដីសហរដ្ឋអាមេរិក និងសម្រាក រួមទាំងហ្វឹកហាត់នៅប្រទេសមិចស៊ិកនោះ នៅតែបន្តរកគ្រាប់តាមស្មើ ២-២ ទៀត នៅពេល Just ជាអ្នកធ្វើបានគ្រាប់ទី២ សម្រាប់ណូវែលហ្សេឡង់។

តាមរយៈលទ្ធផលនេះដែរ ពូល G បញ្ចប់ទៅដោយលទ្ធផលស្មើគ្នាទាំង ២ប្រកួតតែពោលគឺ ប៊ែលហ្សិក ស្មើគ្នា ១-១ ជាមួយអេហ្ស៊ីប មុនពេលអ៉ីរ៉ង់ ក៏ស្មើគ្នា ២-២ ទល់នឹងណូវែលហ្សេឡង់ថែមទៀត និងមាន ១ពិន្ទុដូចៗគ្នាទាំង ៤ក្រុមតែម្តង៕