World Cup 2026៖ បារាំង លេងយប់នេះ ខណៈក្រុមការពារជើងឯកអាហ្សង់ទីន ប៉ះអាល់ហ្សេរី ម៉ោង ៨ព្រឹកស្អែក

16-06-2026 10:47

(បរទេស)៖ មាន់គកបារាំង ក្រុមរងជើងឯក World Cup 2022 នឹងត្រូវប្រឈមមុខនឹងសេណេហ្គាល់ នាម៉ោង ២រំលងអាធ្រាត្រនេះនៅ World Cup 2026 បើកឆាកសន្សំពិន្ទុពូល I មុនពេលម្ចាស់ការពារតំណែងជើងឯក អាហ្សង់ទីន ត្រូវប៉ះក្រុមមកពីអាហ្រ្វិកដូចគ្នា អាល់ហ្សេរីនាម៉ោង ៨ព្រឹកស្អែក។

បារាំង អតីតជើងឯក World Cup ២សម័យ ក៏ជាក្រុមមួយដែលត្រូវបានគេរំពឹងថា នឹងដណ្តើមបានជើងឯក World Cup លើកទី២៣ នេះដែរ ក្នុងការចេញស្វែងពិន្ទុដំបូងតតាំងនឹងក្រុមសេណេហ្គាល់ ដែលមានប្រធានក្រុម Sadio Mane នៅរំលងអាធ្រាត្រនេះ (ម៉ោងនៅកម្ពុជា)។

គូទី១៧៖ បារាំង ប៉ះ សេណេហ្គាល់ ម៉ោង ២យប់ (ពូល I)

គូទី១៨៖ ន័រវេស ប៉ះ អ៉ីរ៉ាក់ ម៉ោង ៥ព្រឹក (ពូល I)

គូទី១៩៖ អាហ្សង់ទីន ប៉ះ អាល់ហ្សេរី ម៉ោង ៨ព្រឹកស្អែក (ពូល J)

គូទី២០៖ អូទ្រីស ប៉ះ ហ្ស៊កដានី ម៉ោង ១១ព្រឹកស្អែក (ពូល J)៕