ក្រសួងកសិកម្ម និងក្រសួងឧស្សាហកម្ម ស្វែងរកធាតុចូលរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ
16-06-2026 11:32
(ភ្នំពេញ)៖ លោក អុឹម ស៊ីថុល រដ្ឋលេខាធិការប្រចាំការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលោក ភោគ សុវណ្ណរិទ្ធ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជេីញដឹកនាំកិច្ចប្រជុំពិភាក្សាលើការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្ម ច្បាប់ស្ដីពីការគ្រប់គ្រងពូជដំណាំនិងសិទ្ធិអ្នកបង្កាត់ពូជដំណាំ នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញពីក្រសួងទាំងពីរចូលរួមផងដែរ៕














