ក្រុមហ៊ុននំស្រួយ លីលី ចេញញត្តិគាំទ្រប្រសាសន៍សម្តេចតេជោ៖ «ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃ នៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ ដែលនាំចូល ឆ្លងកាត់ព្រំដែនគោក គឺជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ»

16-06-2026 14:40

(ភ្នំពេញ)៖ គណៈគ្រប់គ្រង និងបុគ្គលិក សហការី កម្មករទាំងអស់របស់ក្រុមហ៊ុននំស្រួយ លីលី បានចេញញត្តិប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះ អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានថ្លែងថា «ពេលណាព្រំដែនគោករវាងកម្ពុជា-ថៃនៅតែបន្តបិទ គ្រប់មុខទំនិញទាំងអស់ ដែលនាំចូល ឆ្លងកាត់ព្រំដែនគោក គឺជាទំនិញខុសច្បាប់ ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ»។

នេះបើតាមញត្តិគាំទ្រសរសេរដោយ ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន លីលី ហ៊្វូដ អ៉ិនដាសទ្រី ខូ អិលធីឌី ប្រធានសមាគមសមាធិព្រះធម៌ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា និងលោកស្រី អ៉ឹង ឈីវលី អគ្គនាយិកា ក្រុមហ៊ុន លីលី ហ៊្វូដ អ៉ិនដាសទ្រី ខូ អិលធីឌី ព្រមទាំងបុគ្គលិក និងសហការី។

បើតាមញត្តិគាំទ្រដដែល អនុសាសន៍ដ៏មានតម្លៃនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីឆន្ទៈដ៏មុតមាំរបស់ សម្តេចតេជោប្រមុខរដ្ឋស្តីទី ក្នុងការពង្រឹង នីតិរដ្ឋ ថែរក្សាសណ្តាប់ធ្នាប់ ក្នុងប្រតិបត្តិការពាណិជ្ជកម្មឆ្លងដែន និងទប់ស្កាត់រាល់ទំនិញនាំចូលខុសច្បាប់ ដែល អាចប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ សន្តិសុខ ថែមទាំងប៉ះពាល់ដល់ឧស្សាហកម្មក្នុងស្រុកយ៉ាងធ្ងន់ធ្ងរ មិនត្រឹម តែប៉ុណ្ណោះទង្វើនាំទំនិញរត់ពន្ធខុសច្បាប់របស់ឈ្មួញ និងការឃុបឃិតគ្នាគឺពិតជាធ្វើឪ្យបាត់បង់ចំណូលថវិការដ្ឋ ជាច្រើន និងបំបាក់ទឹកចិត្តវីរៈកងទ័ពដែលឈរជើងនៅតាមបន្ទាត់ព្រំដែនខិតខំការពារបូរណភាពទឹកដី និងប្រជាពល រដ្ឋដែលខំពហិការមិនប្រើប្រាស់ទំនិញសៀមជាពិសេសនាំឱ្យប៉ះពាល់ដល់មុខមាត់របស់ប្រទេសកម្ពុជាទាំងមូល៕