ក្រុមវេជ្ជបណ្ឌិត នៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង អំពាវនាវឱ្យប្រជាពលរដ្ឋ យល់ដឹងអំពីវិធីកំចាត់មូសខ្លា ដើម្បីការពារជំងឺគ្រុនឈាម (Video inside)
16-06-2026 17:25
(កំពង់ឆ្នាំង)៖ ដោយសារតែរដូវនេះ ជារដូវវស្សាដែលវាអាចបង្កើនហានិភ័យ នៃជំងឺគ្រុនឈាមដោយសារមូសខ្លា ដែលជាភ្នាក់ងារចម្លងរោគ គឺធ្វើឲ្យប៉ះពាល់ដល់មនុស្សគ្រប់វ័យទាំងកុមារ និងមនុស្សចាស់ដែលងាយនឹង កើតនូវជំងឺគ្រុនឈាមគ្រប់ៗរូប និងគ្រប់ទីកន្លែង។
តាមការបញ្ជាក់ពីក្រុមគ្រូពេទ្យ បានឱ្យដឹងថា ជំងឺគ្រុនឈាម បណ្ដាលមកពីវីរុសគ្រុនឈាមចំនួន៤ប្រភេទ ដែលចម្លងតាមមូសខ្លាញីខាំ។ មូសខ្លាទាំងនេះចម្លងវីរុសពីមនុស្សម្នាក់ ទៅមនុស្ស ម្នាក់ទៀតជម្ងឺនេះ ភាគច្រើនកើតមាននៅរដូវភ្លៀងធ្លាក់ដោយសារមានទឹកដក់ច្រើន ដែលបណ្ដាលឲ្យមូសខ្លាកើនឡើង។
ជួបជាមួយលោកស្រីវេជ្ជបណ្ឌិត អ៊ុក ម៉ូលីវ៉ាន់ អនុប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោកស្រីបានបញ្ជាក់ថា ជំងឺគ្រុនឈាម តែងកើតមានជារៀងរាល់ឆ្នាំ ពិសេសគឺនៅ ក្នុងរដូវវស្សា ចំណែករដូវវស្សាឆ្នាំ២០២៦នេះ បើគិតពីសប្តាហ៍ទី១ មកដល់សប្តាហ៍ទី២៣ កំណើនជំងឺគ្រុនឈាមមានចំនួន២១៤នាក់ គឺប្រហាក់ប្រហែលជាមួយនឹងឆ្នាំ២០២៥កន្លងទៅ ដែលពីសប្តាហ៍ទី១ រហូតដល់សប្តាហ៍ទី២ ៣មានអ្នកជំងឺគ្រុនឈាមមានចំនួន២១៦នាក់។ លោកស្រីវេជ្ជបណ្ឌិតបញ្ជាក់ថា បើទោះជាចំនួនអ្នកកើតជំងឺគ្រុន ឈាមប្រហាក់ប្រហែលគ្នាទៅនឹងឆ្នាំមុនក៏ពិតមែនតែក៏ជា ចំនួនមួយដែលគួរឲ្យព្រួយបារម្ភនិងកត់សម្គាល់ផងដែរ។
លោកស្រីវេជ្ជបណ្ឌិត បានបន្តឱ្យដឹងទៀតថា ការយកចិត្តទុកដាក់ចំពោះក្រុមគ្រូពេទ្យក្នុងការព្យាបាលអ្នកជំងឺ គឺមិនមែនផ្ដោតលើតែជំងឺគ្រុនឈាមតែមួយមុខប៉ុណ្ណោះទេ ការផ្ដល់សេវានៅក្នុងមន្ទីរពេទ្យខេត្តកំពង់ឆ្នាំង បច្ចុប្បន្ននេះទាំ ងថ្នាក់ដឹកនាំរបស់មន្ទីរពេទ្យនិងបុគ្គលិកនៃមន្ទីរពេទ្យទាំងអស់ បានខិតខំយកចិត្តទុកដាក់បម្រើសេវាព្យាបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ក្នុងការអនុវត្តតួនាទីរបស់ខ្លួន ជាពិសេសបានយកចិត្តទុកដាក់សង្គ្រោះអាយុជីវិតអ្នកជំងឺដោយមិនមានការរើសអើង ដែលនេះគឺជាគោលការណ៍សំខាន់ក្នុងវិស័យសុខាភិបាលរបស់មន្ទីរពេទ្យខេត្តកំពង់ឆ្នាំង។
តាមការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មាន Fresh News នេះ លោកស្រីវេជ្ជបណ្ឌិត បានអំពាវនាវផ្ដាំផ្ញើបងប្អូនប្រជាពលរដ្ឋត្រូវយល់ដឹងអំពីវិធីការពារជំងឺគ្រុន ឈាមដែលបង្កឡើងដោយមូសខ្លា ហេតុនេះសូមបងប្អូនអនុវត្តវិធី សាស្ត្រសំខាន់ៗ មួយចំនួនដូចខាងក្រោម៖
*ទី១៖ ការលុបបំបាត់ជម្រកមូសដោយសម្អាតបរិស្ថានជុំ វិញផ្ទះ និងកំចាត់កន្លែងដែលដក់ទឹកដូចជា៖ពាង, ថូផ្កា, សំបកកង់ឡានចាស់ៗ ឬធុងផ្សេងៗ
*ទី២៖ ការការពារខ្លួនពីការខាំរបស់មូស ជាពិសេសនៅពេលព្រឹក និងពេលព្រលប់ដែលជាពេលវេលាសកម្មរបស់មូសខ្លា។
វិធីការពារខ្លួនរួមមាន៖ ត្រូវគេងក្នុងមុងទាំងថ្ងៃទាំងយប់, សំលៀកបំពាក់ជិតៗដែលមានសាច់ក្រណាត់ទន់ៗ (ខោជើងវែងអាវដៃវែង) ដែលមានពណ៌ស្រាល ឬចាំង ចៀសវាងនៅក្នុងទីងងឹត និងប្រើប្រាស់ផលិតផលការពារមូសដូច ជា៖ ថ្នាំបាញ់ឬ ថ្នាំលាបលើស្បែក ដែលមានសារធាតុDE ET។ក្រៅពីនេះ ការប្រើអំពូលឆក់មូសឬក្រដាសស្អិតចាប់សត្វល្អិតក៏អាចជួយកាត់បន្ថយចំនួនមូសបានផងដែរ។
ជាចុងក្រោយលោកស្រីវេជ្ជបណ្ឌិតក្នុងនាមលោកស្រីតំណាងឲ្យថ្នាក់ដឹកនាំ និងបុគ្គលិកមន្ទីរពេទ្យខេត្តកំពង់ឆ្នាំងទាំងអស់ សូមថ្លែងអំណរគុណលោក សុខ អូន ដែលតែងតែបានផ្ដល់រោងចំនួន២ខ្នងសង់នៅ ក្នុងមន្ទីរពេទ្យសម្រា ប់ទទួលអ្នកជំងឺមកស្នាក់នៅដើម្បីទទួលសេវាព្យាបាល រយៈពេល២ ទៅ៣ឆ្នាំកន្លងទៅនេះ ដោយសារតែខាងមន្ទីរពេទ្យខ្វះខាតអគារសម្រាប់អ្នកជំងឺស្នាក់នៅដែលមកទទួ លសេវាព្យាបាលនៅរៀងរាល់រដូវវស្សា ដែលភាគច្រើនកុ មារតែងកើតនូវជំងឺគ្រុនឈាម៕



























