បង្ក្រាបក្រុមក្មេងទំនើង៧នាក់ ដែលយកកាំបិតផ្គាក់កាប់យុវជន៦នាក់ ឲ្យរងរបួសនៅភូមិត្រពាំងសុក្រុំ ឃុំបែកចាន ស្រុកអង្គស្នួល
16-06-2026 17:30
(កណ្ដាល)៖ នគរបាលស្រុកអង្គស្នួល សហការជាមួយនគរបាលខណ្ឌកំបូល បានឃាត់ខ្លួនក្មេងទំនើងរហ័សនាមក្រុម «ប្លុកតាន់» ចំនួន ៧នាក់ក្នុងចំណោម ១៤នាក់ ដែលបានប្រើប្រាស់កាំបិតផ្គាក់ និងដំបង បើកឆាកប្រយុទ្ធវាយប្រហារមកលើយុវជន ៦នាក់ឲ្យរងរបួសបញ្ជូនទៅមន្ទីរពេទ្យ និងខូចខាតសម្ភារៈ (ម៉ូតូ) កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ ស្ថិតនៅភូមិត្រពាំងសុក្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្ដកណ្ដាល។
សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ថា ក្រោយទទួលបានពាក្យបណ្ដឹង កម្លាំងផ្នែកជំនាញបានធ្វើការសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឪឡោក នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល រាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវកំណត់មុខសញ្ញាឈានដល់ការឃាត់ខ្លួនជនសង្ស័យ និងបក្ខពួករួមទាំងវត្ថុតាងមួយចំនួនបន្តយកមកអធិការដ្ឋាននគរបាលស្រុកដើម្បីសួរនាំ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ និងបក្ខពួកបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ និងកាប់បំផ្លាញម៉ូតូរបស់ក្រុមជនរងគ្រោះពិតមែន ហើយបន្តសារភាពទៀតថា ក្រុមរបស់ខ្លួនមានរហ័សនាមថា ក្រុមផ្ទះណេត និងហៅរហ័សនាមមួយទៀតថា ក្រុមប្លុកតាន់។
សមត្ថកិច្ចឲ្យដឹងទៀតថា ជនរងគ្រោះមានគ្នាចំនួន ០៦នាក់ មានឈ្មោះដូចជា៖ ឈ្មោះ ថៃ ប៉ាវ ភេទប្រុស អាយុ ១៩ឆ្នាំ, ឈ្មោះ ផល សុខលីន ភេទប្រុស អាយុ ១៩ឆ្នាំ, ឈ្មោះ សុឹម សីហា ភេទប្រុស អាយុ ២១ឆ្នាំ, ឈ្មោះ ចាន់ សុធន់ ភេទប្រុស អាយុ២៣ឆ្នាំ, ឈ្មោះ អឿ សេតសៅរ៉ា ភេទប្រុស អាយុ ២០ឆ្នាំ និងឈ្មោះ សៀន ថៃ ភេទប្រុស អាយុ ២២ឆ្នាំ។
រីឯជនសង្ស័យចំនួន ១៤នាក់ តែឃាត់ខ្លួនបាន ៧នាក់ មានឈ្មោះដូចជា៖
១៖ ឈ្មោះ ភឺន រ៉ានុត ហៅនុត ភេទប្រុស អាយុ១៦ឆ្នាំ (មេក្លោង អ្នកកាន់កាំបិតធ្វើសកម្មភាពកាប់ (ឃាត់ខ្លួន)។
២៖ ឈ្មោះ ខៀវ ហនចននី ហៅចន ភេទប្រុស អាយុ ១៨ឆ្នាំ ( ឃាត់ខ្លួន ) ។
៣៖ ឈ្មោះ ស្រី ម៉េងស្រៀ ភេទប្រុស អាយុ ១៧ឆ្នាំ (ឃាត់ខ្លួន)
៤៖ ឈ្មោះ រ៉ុន ណារីន ហៅ រ៉ុក ភេទប្រុស អាយុ ២១ឆ្នាំ (ឃាត់ខ្លួន)
៥៖ ឈ្មោះ នី លីហៀង ភេទប្រុស អាយុ ១៨ឆ្នាំ (ឃាត់ខ្លួន)
៦៖ ឈ្មោះ ប៉ុក ចៅឡុង ហៅឡុង ភេទប្រុស អាយុ ២០ឆ្នាំ (អ្នកជិះក្រោយ កាន់ដំបងឬស្សី ឃាត់ខ្លួន )។
៧៖ ឈ្មោះ ចេក មួយហាក់ ភេទប្រុស អាយុ ២១ឆ្នាំ (អ្នកជិះក្រោយ កាន់ដងឆ័ត្រ ឃាត់ខ្លួន)។
៨៖ ឈ្មោះ សារ៉ូ គណ់លាង ហៅឆ្កូវ ភេទប្រុស អាយុ ១៩ឆ្នាំ (គេចខ្លួន)។
៩៖ ឈ្មោះ រ៉ាត់ រ៉ូណា ភេទប្រុស អាយុ ២០ឆ្នាំ (គេចខ្លួន)។
១០៖ ឈ្មោះ ជឿន រក្សា ភេទប្រុស អាយុ ២០ឆ្នាំ (គេចខ្លួន)។
១១៖ ឈ្មោះ រ៉េត បញ្ញា ភេទប្រុស អាយុ២១ឆ្នាំ (គេចខ្លួន)។
១២-ឈ្មោះ វឿន សុវណ្ណ ភេទប្រុស អាយុ១៧ឆ្នាំ (គេចខ្លួន)។
១៣៖ ឈ្មោះ ធឿន ភក្តី ភេទប្រុស អាយុ ២១ឆ្នាំ (គេចខ្លួន)។
១៤-ឈ្មោះ នឿន ផាន់ណែត ភេទប្រុស អាយុ១៨ឆ្នាំ (គេចខ្លួន)។
ចំពោះករណីខាងលើនេះកម្លាំងផ្នែកជំនាញ កំពុងកសាងសំណុំរឿងតាមនីតិវិធី ហើយ ក្មេងទំនើង ៧នាក់ត្រូវបញ្ជូនទៅពន្ធនាគារ និងបក្ខពួកដែលនៅសល់ សមត្ថកិច្ចកំពុងស្រាវជ្រាវតាមចាប់ខ្លួន៕





























