ចូរប្រាប់មនុស្សជាទីស្រលាញ់ពីគ្រោះថ្នាក់នៃគ្រឿងញៀន! បង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៦ ខែមិថុនា​៖ បង្ក្រាប១២ករណី ឃាត់ខ្លួន៣០នាក់

16-06-2026 17:33

(ភ្នំពេញ)៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស នៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប១២ក​រណី ឃាត់ខ្លួនជនសង្ស័យ៣០នាក់។

* ករណីជួញដូរ១ករណី ឃាត់ខ្លួន១នាក់
* ⁠ករណីដឹកជញ្ជូនរក្សាទុក៦ករណី ឃាត់ខ្លួន១២នាក់
* ករណីប្រើប្រាស់៥ករណី ឃាត់ខ្លួន១៧នាក់។

លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ កម្លាំងសមត្ថកិច្ចបានបង្ក្រាបចំនួន៤៧០១ករណី ឃាត់ខ្លួន១២០៤៦នាក់ (ស្រី៧៥៤នាក់)៕