ក្រសួងទេសចរណ៍ ជូនដំណឹងពីការធ្វើជំរឿនមន្ដ្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធរបស់អង្គភាពចំណុះ

16-06-2026 21:55

(ភ្នំពេញ)៖ គណៈកម្មការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្ដែង នៅតាមរចនាសម្ព័ន្ធរបស់ក្រសួងទេសចរណ៍ នឹងចុះធ្វើជំរឿនមន្ត្រីជាក់ស្ដែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាព ចំណុះទីស្តីការក្រសួងទេសចរណ៍ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៦ ពេលព្រឹកចាប់ពីម៉ោង៧៖៣០នាទី ដល់ម៉ោង១១៖៣០នាទី និងពេលរសៀលចាប់ពីម៉ោង១៣៖៣០នាទី ដល់ម៉ោង១៧៖០០នាទី នៅទីស្តីការក្រសួងទេសចរណ៍ សាលប្រជុំ៦០១ ជាន់ទី៦ អគារ B។

ក្នុងសេចក្ដីជូនដំណឺងនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦នេះ ក្រសួងទេសចរណ៍ ស្នើថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់រូបចូលរួមសហការអនុវត្ត និងត្រូវមកបង្ហាញខ្លួនក្នុងពេលចុះជំរឿននៅទីតាំង កាលបរិច្ឆេទ និងពេលវេលាដែលបានកំណត់ ដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម (ក្នុងករណីមិនមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរច្បាប់ដើម ត្រូវមានលិខិតឆ្លងដែនព្រះរាជាណាចក្រកម្ពុជាច្បាប់ដើម ឬអត្តសញ្ញាណប័ណ្ណមន្ត្រីរាជការស៊ីវិលច្បាប់ដើម)។

ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹងរបស់ក្រសួងទេសចរណ៍៖