World Cup 2026៖ Mbappe ក្លាយជាអ្នកស៊ុតច្រើនជាគ្រាប់ឱ្យបារាំង និងខ្វះ ២គ្រាប់តាមទាន់កំណត់ត្រា Klose
17-06-2026 07:48
(បរទេស)៖ ការរកបាន ២គ្រាប់យប់មិញនេះនៅ World Cup 2026 ពេលផ្តួលគូប្រជែងសេណេហ្គាល់ ៣-១ ក្រោមថ្វីជើងរបស់បារាំង បានញាំងឱ្យខ្សែប្រយុទ្ធ Kylian Mbappe កើនបាន ៥៨គ្រាប់ច្រើនជាងគេជាមួយមាន់គក។ នេះបើយោងតាមការចេញផ្សាយដោយ BBC។
នេះមានន័យថា កីឡាករដែលត្រូវបានជ្រើសរើសចេញពីក្លិប Real Madrid នៃប្រទេសអេស្ប៉ាញមួយនេះ បានបំបែកកំណត់ត្រាចាស់របស់អតីតមិត្តរួមក្រុមគឺ Olivier Giroud ដែលមានគ្រាប់បាល់លើស ១គ្រាប់ និងស៊ុតបាន ១៤គ្រាប់សរុបនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup និងខ្វះ ២គ្រាប់ទៀត តាមទាន់កំណត់ត្រា Miroslav Klose របស់អាល្លឺម៉ង់ ដែលមាន ១៦គ្រាប់ច្រើនជាងគេ។
៣ពិន្ទុរបស់អតីតជើងឯករងកាលពី World Cup 2022 នាំឱ្យបារាំងឡើងទៅឈរលេខ៣ នៃពូល I បណ្តោះអាសន្នពី ១ប្រកួតបើកឆាករបស់ពួកគេនៅ Word Cup លើកទី២៣ ដោយមាន ៤៨ប្រទេសចូលរួម តាមពីក្រោយន័រវេស ដែលបំបាក់អ៉ីរ៉ាក់ ៤-១ គ្រាដែល Erling Haaland រកបាន ២គ្រាប់៕







