World Cup 2026៖ Messi ធ្វើបានហែតទ្រីក និងតាមទាន់កំណត់ត្រា Klose ដែលមាន ១៦គ្រាប់ នៅព្រឹត្តិការណ៍ពិភពលោក

17-06-2026 10:13

(បរទេស)៖ ខ្សែប្រយុទ្ធពាក់លេខ១០ Lionel Messi រកបាន ៣គ្រាប់ម្នាក់ឯង (ហែតទ្រីក) និងតាមទាន់កំណត់ត្រា Miroslav Klose ក្នុងការប្រកួតបើកឆាករបស់អាហ្សង់ទីន ដែលបានបំបាក់ក្រុមមកពីអាហ្រ្វិក អាល់ហ្សេរី ៣-០ ប្រចាំពូល J។ នេះបើយោងតាមការចេញផ្សាយដោយ BBC។

វាក៏ជាការបង្ហាញខ្លួនលើកទី៦ ក្នុងប្រវត្តិសាស្រ្តបាល់ទាត់ពិភពលោក World Cup ជុំចុងក្រោយច្រើនជាងគេរបស់កីឡាករជំនាញជើងឆ្វេង នឹងឈានចូលវ័យ ៣៩ឆ្នាំនាសប្តាហ៍ក្រោយ ដែលបានតាមស្មើកំណត់ត្រារបស់ Klose នៃក្រុមឥន្រ្ទីដែកអាល្លឺម៉ង់ដោយបានកាន់កាប់អស់ ១២ឆ្នាំមកនេះ។

១គ្រាប់ដំបូងរបស់ប្រធានក្រុម Messi ដែលជ្រើសរើសចេញពីក្លិបអាមេរិក Inter Miami CF គឺបានកើតឡើងនៅនាទី១៧ ស៊ុតជើងឆ្វេងពីចម្ងាយនៅលើដំបូលទូក ក្រោយទទួលបាល់ពីមិត្តរួមក្រុម De Paul មុនពេលបន្ថែម ២គ្រាប់ទៀត ក្នុងវគ្គទី២ នៅឯកីឡដ្ឋាន Kansas City ស្ថិតនៅសហរដ្ឋអាមេរិក។

Messi ក៏ជាកីឡាករដំបូងគេមកពីតំបន់អាមេរិកឡាទីន ដោយបានស៊ុតគ្រាប់នាំមុខ និងឈ្នះដំបូងគេផងដែរ ក្នុងចំណោម ៥ប្រទេសដែលបានឆ្លងកាត់វគ្គចែកពូលជុំទី១ បន្ទាប់ពីប៉ារ៉ាហ្គាយ ប្រេស៊ីល អេក្វាទ័រ និងអ៊ុយរូហ្គាយ ដោយពុំទាន់រកបាន ៣ពិន្ទុនៅឡើយ៕