World Cup 2026៖ ជំនួបរវាងអូទ្រីស និងហ្ស៊កដានី នាម៉ោង ១១ព្រឹកថ្ងៃពុធនេះ ចាប់ផ្តើម!
17-06-2026 10:58
(បរទេស)៖ គូទី២០ ក្នុងចំណោម ១០៤ប្រកួតសរុបនៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026 រវាងអូទ្រីស និងហ្ស៊កដានី នៅម៉ោង ១១ព្រឹកថ្ងៃពុធ ទី១៧ ខែមិថុនានេះចាប់ផ្តើមហើយ។
នេះជាការប្រកួតបញ្ចប់ជុំទី១ នៃវគ្គសន្សំពិន្ទុប្រចាំពូល J បន្ទាប់ពីអាហ្សង់ទីន ក្រុមការពារតំណែងជើងឯកបានបំបាក់អាល់ហ្សេរី ៣-០ ដើម្បីឡើងឈរទីកំពូលតារាងបណ្តោះអាសន្នផងដែរ។
ក្រុមនៅអឹរ៉ុប អូទ្រីសលេងមិនចាញ់ឡើយ ក្នុងចំណោម ៥ប្រកួតចុងក្រោយនេះ ក្រៅឈ្នះ៤ និងស្មើ១ គ្រាដែលគូប្រជែងចេញពីអាស៊ី ហ្ស៊កដានីដែលបានឡើងទៅលេង World Cup លើកដំបូង មានស្ថិតិ ៥ប្រកួតចុងក្រោយដូចគ្នា បានត្រឹមស្មើ២ និងចាញ់ ៣លើក៕





