World Cup 2026៖ ព័រទុយហ្គាល់ លេងពាក់កណ្តាលយប់នេះ មុនពេលអង់គ្លេស ប៉ះក្រូអាត ម៉ោង ៣ទៀបភ្លឺ
17-06-2026 12:21
(បរទេស)៖ ក្រុមជម្រើសជាតិព័រទុយហ្គាល់ នឹងចេញប្រកួតម៉ោង ១២យប់នេះ ដោយត្រូវប៉ះកុងហ្គោ មុនពេលតោកំណាចអង់គ្លេស ត្រូវប្រឈមមុខនឹងក្រុមនៅអឺរ៉ុបដូចគ្នា ក្រឡាអុកក្រូអាត ពី ១ប្រកួតបើកឆាករបស់ពួកគេ នៅព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2026។
ក្រុមបច្ចខែលដែលជាដៃគូសហម្ចាស់ផ្ទះ World Cup នៅឆ្នាំ២០៣០ មួយនេះនឹងមានវត្តមានប្រធានក្រុម Cristiano Ronaldo បង្ហាញខ្លួននៅកម្មវិធី ៤ឆ្នាំម្តងជាលើកទី៦ នាម៉ោង ១២យប់នេះ (ម៉ោងនៅកម្ពុជា) ក្នុងការតតាំងនឹងក្រុមមកពីទ្វីបអាហ្វ្រិក កុងហ្គោ។
គួរកត់ចំណាំផងថា ព័រទុយហ្គាល់ ជាក្រុមមួយក្នុងចំណោម ៥ ដែលមានគ្រូបង្វឹកពុំមែនជាជាតិសាសន៍ឯង ដោយមានលោក Roberto Martinez សញ្ជាតិអេស្ប៉ាញ, ប្រេស៊ីល និងអ៊ូសបេគីស្ថាន មានគ្រូបង្វឹកមកពីអ៉ីតាលី, ក្រុមអាមេរិកមានគ្រូបង្វឹកមកពីអាហ្សង់ទីន និងអង់គ្លេស មានគ្រូបង្វឹកជាជនជាតិអាល្លឹម៉ង់។
គូទី២១៖ ព័រទុយហ្គាល់ ប៉ះ កុងហ្គោ ម៉ោង ១២យប់នេះ (ពូល K)
គូទី២២៖ អង់គ្លេស ប៉ះ ក្រូអាត ម៉ោង ៣ទៀបភ្លឺ (ពូល L)
គូទី២៣៖ ហ្គាណា ប៉ះ ប៉ាណាម៉ា ម៉ោង ៦ព្រឹកស្អែក (ពូល L)
គូទី២៤៖ កូឡុំប៊ី ប៉ះ អ៊ូសបេគីស្ថាន ម៉ោង ៩ព្រឹកស្អែក (ពូល K)៕




