World Cup 2026៖ អូទ្រីស យកឈ្នះហ្ស៊កដានី ៣-១ មាន ៣ពិន្ទុស្មើជាមួយអាហ្សង់ទីន ក្នុងពូល J

17-06-2026 13:22

(បរទេស)៖ ក្រុមនៅតំបន់អឹរ៉ុប អូទ្រីស រកបាន ៣ពិន្ទុស្មើគ្នានឹងក្រុមកំពូលតារាងនៃពូល J គឺអាហ្សង់ទីន ក្រោយពេលយកឈ្នះហ្ស៊កដានី ៣-១ ពី ១ប្រកួតបើកឆាករបស់ពួកគេនៅ World Cup 2026 ដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នា។

ការលេងក្នុងវគ្គទី១ រយៈពេល ៤៥នាទី អូទ្រីសបានបើកការនាំមុខក្រុមនៅអាស៊ី ហ្ស៊កដានី តែ ១គ្រាប់ប៉ុណ្ណោះ និងបន្ថែម ២គ្រាប់ទៀតក្នុងវគ្គទី២ បន្ទាប់ពីហ្ស៊កដានីដែលបង្ហាញខ្លួននៅ World Cup លើកដំបូងរបស់ពួកគេបានវាយបកតាមស្មើ ១-១ នៅនាទី៥០ មក។

នេះមានន័យថា អូទ្រីស ជាក្រុមទី៦ ដែលអាចរកបាន ៣ពិន្ទុនៅថ្ងៃបើកឆាករៀងៗខ្លួនរបស់ពួកគេ ក្នុងចំណោម ១៣ក្រុមដែលបានឆ្លងកាត់ប្រកួតរួចមក រង់ចាំព័រទុយហ្គាល់ អង់គ្លេស និងក្រូអាត ដែលត្រូវប្រកួតរាត្រីនេះ ដើម្បីបញ្ចប់ជុំទី១ ក្នុងចំណោម ១២ពូលសរុប នៃ ៤៨ប្រទេសចូលរួម៕