ប្លែកភ្នែក! គម្រោងលំហែកាយ «កោះខ្សាច់មាស» ត្រៀមបើកទ្វារស្វាគមន៍ភ្ញៀវទេសចរ ក្នុងថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យចម្រើនព្រះជន្មសម្តេចម៉ែ ខាងមុខនេះ!
17-06-2026 15:40
(ភ្នំពេញ)៖ សម្រាប់បងប្អូនប្រជាពលរដ្ឋដែលកំពុងស្វែងរកទីតាំងលំហែកាយបែបធម្មជាតិ ស្រឡះមុខស្រឡះមាត់ និងមិនឆ្ងាយពីរាជធានីភ្នំពេញ ពេលនេះគម្រោងអភិវឌ្ឍន៍តំបន់ទេសចរណ៍ថ្មីសន្លាង «កោះខ្សាច់មាស» បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបើកដំណើរការសាកល្បង ជំហានទី១ របស់ខ្លួន នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ២០២៦ នេះ។
គម្រោងដ៏ធំសម្បើមនេះ ត្រូវបានអភិវឌ្ឍន៍ឡើងក្រោមចក្ខុវិស័យដ៏វែងឆ្ងាយរបស់ លោកឧកញ៉ា ម្ចាស់គម្រោង ដែលមានឆន្ទៈយ៉ាងមុតមាំក្នុងការចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងតំបន់ និងបង្កើតការងារជូនប្រជាពលរដ្ឋមូលដ្ឋាន។ ដោយមានអំណោយផលពីធម្មជាតិ ជាតំបន់កោះអមដោយផ្ទៃទន្លេដ៏ស្រស់ស្អាត ទីនេះត្រូវបានរៀបចំប្រែក្លាយទៅជាគោលដៅកម្សាន្តដ៏ទាក់ទាញ ដែលស័ក្តិសមបំផុតសម្រាប់ការជួបជុំគ្រួសារ និងមិត្តភក្តិ។
ទោះបីជាគម្រោងនេះ កំពុងស្ថិតក្នុងដំណាក់កាលបន្តការអភិវឌ្ឍន៍យ៉ាងណាក្តី ប៉ុន្តែសម្រាប់ថ្ងៃបើកសាកល្បងជំហានទី១ នេះ កោះខ្សាច់មាស បានរៀបចំនូវសេវាកម្មកម្សាន្តធំៗចំនួន ៥ សម្រាប់បម្រើជូនភ្ញៀវទេសចរមុនគេ ដែលរួមមាន៖ ១. ហាង Holland Coffee (មានបម្រើភេសជ្ជៈកាហ្វេ និងអាហារអឺរ៉ុបឆ្ងាញ់ៗ ដូចជា Pizza, Spaghetti និង Burger) ២. ទីលានប្រណាំងរថយន្ត Go-Kart កម្រិតស្តង់ដារ ៣. ទីលានប្រណាំងរថយន្ត Kart Cross ដ៏រំភើប ៤. សេវាកម្មជិះសេះកម្សាន្ត គយគន់ទេសភាព ៥. សកម្មភាពកម្សាន្តលើទឹក (ជិះទូក Kayak និងម៉ូតូទឹក Jet Ski)
ឆ្លៀតក្នុងឱកាសឈប់សម្រាក ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ (សម្តេចម៉ែ) ខាងមុខនេះ សូមអញ្ជើញពុកម៉ែបងប្អូន ទៅទស្សនាកម្សាន្ត សាកល្បងសេវាកម្មថ្មីៗ និងផ្តិតយករូបភាពស្អាតៗនៅ «កោះខ្សាច់មាស» ទាំងអស់គ្នា!
ព័ត៌មានលម្អិត៖
ទីតាំង៖ ឃុំកោះចូរាម ស្រុកខ្សាច់កណ្ដាល ខាងជើងស្ពានព្រែកតាម៉ាក់
ផែនទី Google Map៖ https://share.google/yacPCNmCjbxzRd0sr

















