ស្នងការនគរបាលខេត្តសៀមរាប ទទួលជួបសំណេះសំណាលសម្តែងការគួរសម ជាមួយប្រតិភូស្នងការដ្ឋាននគរបាលទីក្រុងហ្វេ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម

17-06-2026 15:50

(សៀមរាប)៖ ដោយទទួលបានការអនុញ្ញាតពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានអញ្ជើញដឹកនាំសហការី ទទួលជួបសំណេះសំណាលជាមួយប្រតិភូស្នងការដ្ឋាននគរបាលទីក្រុងហ្វេ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ង្វៀន ថាញ់ទួន (Nguyen Thanh Tuan) ដែលអញ្ជើញមកបំពេញទស្សនកិច្ចនៅខេត្តសៀមរាប។

ក្នុងជំនួបនោះ ភាគីទាំងពីរបានផ្លាស់ប្ដូរបទពិសោធន៍គ្នាទៅវិញទៅមក លើការងារសំខាន់ៗមួយចំនួន ជាពិសេសបន្ដពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងស្នងការដ្ឋាននគរបាលទីក្រុងហ្វេ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម៕