វិចិត្តភាព និងទំទុកចិត្ត ភ្ជាប់ក្តីប្រាថ្នា៖ dodojob បោះជំហានយ៉ាងរឹងមាំនៅកម្ពុជា បានបង្កើតស្ពានស្វែងរកការងារប្រកបដោយសុចរិតភាព និងទំនួលខុសត្រូវខ្ពស់

17-06-2026 15:54

(ភ្នំពេញ)៖ ដោយប្រកាន់ខ្ជាប់នូវភាពស្របច្បាប់ និងការទទួលស្គាល់ជាផ្លូវការ ដើម្បីកសាងមូលដ្ឋាននៃទំនុកចិត្ត dodojob គឺជាវេទិកាសេវាកម្មជ្រើសរើសបុគ្គលិកតាមអនឡាញស្របច្បាប់ ដែលផ្តោតលើទីផ្សារអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនមានទីស្នាក់ការកណ្តាល នៅប្រទេសសិង្ហបុរី ហើយពេលនេះរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា បានក្លាយជាមជ្ឈមណ្ឌលប្រតិបត្តិការសំខាន់របស់ខ្លួននៅក្នុងតំបន់នេះ។ ក្រុមការងារស្នូលរបស់ dodojob មានបទពិសោធន៍ជាច្រើនឆ្នាំក្នុងវិស័យសេវាធនធានមនុស្ស និងមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីច្បាប់ការងារកម្ពុជា ក៏ដូចជាបទប្បញ្ញត្តិនានាពាក់ព័ន្ធនឹងការប្រតិបត្តិការរបស់សហគ្រាសវិនិយោគបរទេស។

ចាប់តាំងពីចូលមកកាន់ទីផ្សារកម្ពុជា ក្រុមហ៊ុនតែងតែចាត់ទុកការប្រតិបត្តិការស្របច្បាប់ជាគោលការណ៍​មូលដ្ឋាននៃការអភិវឌ្ឍ។ ដោយបានចុះបញ្ជីអាជីវកម្មក្នុងស្រុក និងការបំពេញតាមលក្ខខណ្ឌសុវត្ថិភាពទិន្នន័យអ្នកប្រើប្រាស់ស្របតាមច្បាប់កម្ពុជា។ ការផ្ទៀងផ្ទាត់ព័ត៌មានការងារ ការផ្ទុកទិន្នន័យឯកជនរបស់អ្នកស្វែងរកការងារ និងដំណើរការគ្រប់គ្រងទិន្នន័យទាំងមូល ត្រូវបានអនុវត្តយ៉ាងតឹងរ៉ឹងស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ។ ចាប់តាំងពីថ្ងៃដំបូងនៃប្រតិបត្តិការ dodojob បានកំណត់គោលការណ៍សេវាកម្មយ៉ាងច្បាស់លាស់ គឺប្រកាន់ខ្ជាប់នូវការអនុវត្តស្របច្បាប់ ការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់អ្នកស្វែងរកការងារ និងបង្កើតប្រព័ន្ធជ្រើសរើសបុគ្គលិកដែលមានតម្លាភាព សុវត្ថិភាព និងសុចរិតភាពសម្រាប់ទាំងនិយោជក និងនិយោជិត។ ជាមួយគ្នានេះ dodojob ក៏បានធ្វើការប្តេជ្ញាចិត្តជាសាធារណៈចំពោះប្រជាពលរដ្ឋកម្ពុជាទាំងអស់ថា វេទិកានេះនឹងអនុវត្តគោលនយោបាយ «គ្មានអន្តរការី និងគ្មានកម្រៃសេវា» ជាអចិន្ត្រៃយ៍សម្រាប់អ្នកស្វែងរកការងារ ដើម្បីលុបបំបាត់បញ្ហាកម្រៃជើងសារ និងការគិតថ្លៃលាក់បាំងផ្សេងៗ ព្រមទាំងកសាងទំនុកចិត្តរឹងមាំសម្រាប់សាធារណជនក្នុងការស្វែងរកការងារ។

* ប្រព័ន្ធភ្ជាប់ផ្គុំឆ្លាតវៃ ដើម្បីដោះស្រាយបញ្ហាមិនស៊ីសង្វាក់គ្នារវាងតម្រូវការការងារ និងធនធានមនុស្ស

ដោយផ្អែកលើប្រព័ន្ធទំនើបរបស់ APP dodojob អាចធ្វើការផ្គូផ្គងការងារជំហានដំបូងដោយ​ស្វ័យប្រវត្តិ ដោយផ្អែកលើទីកន្លែងរស់នៅ កម្រិតប្រាក់ខែ និងជំនាញការងាររបស់អ្នកស្វែងរកការងារ។ ទោះបីជាប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃក៏ដោយ dodojob មិនបានផ្សព្វផ្សាយលើសលប់អំពី «អត្ថប្រយោជន៍ AI» របស់ខ្លួនឡើយ។ ដើម្បីជៀសវាងកំហុសដែលអាចកើតមានពីការវិភាគដោយប្រព័ន្ធ សេចក្តីប្រកាសការងារទាំងអស់ដែលត្រូវបានផ្គូផ្គងដោយប្រព័ន្ធ នឹងឆ្លងកាត់ការផ្ទៀងផ្ទាត់បន្ថែមដោយក្រុមការងារ ដើម្បីលុបបំបាត់ព័ត៌មានមិនពិត ការផ្សាយការងារក្លែងក្លាយ ឬការប្រកាសប្រាក់ខែខ្ពស់ហួសការពិត។

ដើម្បីដោះស្រាយបញ្ហាប្រឈមជានៅក្នុងទីផ្សារការងារកម្ពុជា ដូចជា អ្នកស្វែងរកការងាររង់ចាំការឆ្លើយតបយូរ និងសហគ្រាសចំណាយពេលច្រើនក្នុងការពិនិត្យប្រវត្តិរូប dodojob បានប្រមូលផ្តុំឱកាសការងារដែលមានសុពលភាពនៅទូទាំងប្រទេសកម្ពុជា និងធ្វើការផ្គូផ្គងតាមតម្រូវការរបស់ភាគីទាំងពីរ ដោយផ្លាស់ប្តូរពីវិធីសាស្ត្រស្វែងរកការងារ និងជ្រើសរើសបុគ្គលិកបែបគ្មានប្រសិទ្ធភាព ទៅជាប្រព័ន្ធដែលមានភាពឆ្លាតវៃ និងមានប្រសិទ្ធភាពខ្ពស់។ ឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ពហុភាសារបស់អ្នកប្រើប្រាស់ក្នុងស្រុក APP នេះបានបន្ថែមមុខងារប្តូរភាសាបានភ្លាមៗរវាង ភាសាខ្មែរ ភាសាចិន និងភាសាអង់គ្លេស។ ជាមួយគ្នានេះ វេទិកាក៏អនុញ្ញាតឱ្យសហគ្រាសបង្ហោះការងារដោយខ្លួនឯង និងទំនាក់ទំនងដោយផ្ទាល់ជាមួយបេក្ខជន ដែលជួយសម្រួលដល់ដំណើរការជ្រើសរើសបុគ្គលិក។

* រចនាឡើងស្របតាមទម្លាប់រស់នៅក្នុងស្រុក និងបំពេញបំណងរវៀងអ្នកស្វែងរកការងារជាមួយម្ចាស់អាជីវកម្មយ៉ាងមានប្រសិទ្ធិភាពខ្ពស់

ស្របតាមទម្លាប់នៃការប្រើប្រាស់ទូរស័ព្ទចល័តរបស់ប្រជាជនកម្ពុជា dodojob បានរចនាចំណុចសំខាន់ APP ឱ្យមានភាពសាមញ្ញ និងងាយស្រួលប្រើ ដោយដកចេញនូវមុខងារស្មុគស្មាញដែលមិនចាំបាច់ ដើម្បីកាត់បន្ថយឧបសគ្គសម្រាប់កម្មករវ័យកណ្តាល មនុស្សវ័យចំណាស់ និងអ្នកមានកម្រិតអប់រំទាប។ បន្ទាប់ពីចុះឈ្មោះដោយគ្រាន់តែចុចតែម្តង អ្នកប្រើប្រាស់មិនចាំបាច់បំពេញប្រវត្តិរូបស្តង់ដារវែងៗនោះទេ។ ពួកគេអាចរំលងដំណាក់កាលអន្តរការី ឬភ្នាក់ងារផ្សេងៗ និងទំនាក់ទំនងដោយផ្ទាល់ជាមួយស្ថាបនិកក្រុមហ៊ុន ឬបុគ្គលិកធនធានមនុស្សតាមប្រព័ន្ធអនឡាញក្នុង APP បានភ្លាមៗ។

គំរូនៃការតភ្ជាប់ដោយផ្ទាល់នេះ បានជួយកាត់បន្ថយរយៈពេលស្វែងរកការងារ និងជ្រើសរើសបុគ្គលិកយ៉ាងច្រើន។ មិនថាជាបុគ្គលិកការិយាល័យក្នុងផ្នែករដ្ឋបាល និងហិរញ្ញវត្ថុ ឬកម្មករក្នុងវិស័យផលិតកម្ម ភស្តុភារ និងសេវាកម្មក្នុងស្រុកទេ អ្នកប្រើប្រាស់ទាំងអស់អាចធ្វើការសន្ទនាប្រកបដោយតម្លាភាព និងសមភាពជាមួយនិយោជក។

សេចក្តីសង្ខេប៖

រហូតមកដល់ពេលនេះ វេទិកា dodojob បានពិនិត្យផ្ទៀងផ្ទាត់ និងដាក់បង្ហាញការងារល្អៗក្នុងស្រុកជាង ៥០,០០០ ទីតាំង ហើយបានជួយអ្នកស្វែងរកការងារក្នុងស្រុកកម្ពុជាជាង ២០,០០០ នាក់ ឲ្យឈានជំហានសំខាន់ក្នុងអាជីពការងាររបស់ខ្លួន។ នាពេលអនាគត dodojob នឹងបន្តចាក់ឫសនៅក្នុងប្រទេសកម្ពុជា វិលត្រឡប់ទៅរកគោលបំណងដោះស្រាយបញ្ហាការងាររបស់ប្រជាជន ដោយប្រព្រឹត្តិទៅដោយស្របច្បាប់ និងផ្តល់សេវាផលិតផលតាមជាក់ស្តែង ហើយសាមញ្ញសម្រាប់ប្រជាជនក្នុងស្រុក អមដំណើរទីផ្សារកម្លាំងពលកម្មកម្ពុជាឲ្យរីកចម្រើនមួយជំហានទៅមួយជំហាន៕

ព័ត៌មានគេហទំព័រ និងប្រភពទាញយក

តំណគេហទំព័រផ្លូវការ ៖ http://www.dodojob.com

ប្រភពទាញយក៖ អ្នកអាចស្វែងរកឈ្មោះ dodojob នៅក្នុងកម្មវិធីទូរស័ព្ទគ្រប់ប្រភេទ ដើម្បីទាញយកប្រើប្រាស់បាន។

Appstore :https://apps.apple.com/us/app/dodojob/id6763179844

Playstore :https://play.google.com/store/apps/details?id=com.dodojob.hulu