មន្ដ្រីជាន់ខ្ពស់នៃក្រសួងអប់រំ៖ យុវជន និងគណៈប្រតិភូចិន នៅលើទឹកដីកម្ពុជា មិនមែនគ្រាន់តែជាពិធីបដិសណ្ឋារកិច្ច ឬយន្តការអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី «ចំណងមិត្តភាពដែកថែប» និង «កិច្ចសហប្រតិបត្តិការត្បូងពេជ្រ» រវាងប្រទេសទាំងពីរ
17-06-2026 16:27
(ភ្នំពេញ)៖ លោកបណ្ឌិត សាន វឌ្ឍនា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា វត្តមានរបស់ក្មួយៗ យុវជន និងគណៈប្រតិភូចិន នៅលើទឹកដីកម្ពុជានាពេលនេះ មិនមែនគ្រាន់តែជាការជួបជុំគ្នាដោយពិធីបដិសណ្ឋារកិច្ច ឬយន្តការអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាជា សក្ខីភាពរស់ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី «ចំណងមិត្តភាពដែកថែប» និង «កិច្ចសហ ប្រតិបត្តិការត្បូងពេជ្រ» រវាងប្រទេសទាំងពីរ។
ការបញ្ជាក់បែបនេះរបស់ «លោកបណ្ឌិត សាន វឌ្ឍនា បានលើលកឡើងនៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦នេះ ក្នុងពិធីបើកកម្មវិធីការផ្លាស់ប្តូរការសិក្សារបស់និស្សិត ខេត្តគួយចូវ លើកទី៣ ឆ្នាំ២០២៦» ក្រោមប្រធានបទ «ផែនការនិស្សិតឆ្នើម សិក្សានៅបរទេសរាប់ពាន់នាក់» នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ CKCC។
ដោយមានការចូលរួមពី លោកបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោកស្រី វិន ឈីងប៉េ (Weng Qingbei) សាកលវិទ្យាធិការរងសាកលវិទ្យាលយ ជាតិគរុកោសល្យឈានឈាន ព្រមទាំងសមាជិកគណៈប្រតិភូនៃសាធារណរដ្ឋប្រជាមានិតចិន លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ ភ្ញៀវកិត្តិយស ជាតិ-អន្តរជាតិ និងសិស្សនិស្សិតជាច្រើន។
នាឱកាសនេះដែរ លោកបណ្ឌិត សាន វឌ្ឍនា ក៏សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះស្មារតីទទួលខុសត្រូវ និងការប្តេជ្ញាចិត្តយ៉ាង មុតមាំរបស់ សមាគមសហប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន, សាកលវិទ្យា ល័យភូមិន្ទភ្នំពេញ, ព្រមទាំងដៃគូសហការ ជាពិសេសសាកលវិទ្យាលយជាតិគរុកោសល្យ ឈានឈាន និងសាលាស្នេបហ្វរវើដ អន្តរជាតិ ដែលបានខិតខំប្រឹងប្រែងរួមសហការគ្នាយ៉ាង ស្អិតរមួតក្នុងការជំរុញឱ្យព្រឹត្តិការណ៍ការទូតអប់រំដ៏មានអត្ថន័យជ្រាលជ្រៅនេះ ឱ្យលេចចេញ ជារូបរាងឡើងដោយជោគជ័យ និងផ្លែផ្កា។
លោកបណ្ឌិតបានបញ្ជាក់យ៉ាងដូច្នេះថា៖ ដំណើរទស្សនកិច្ចនេះ នឹងក្លាយជាកាលានុវត្តភាពដ៏មានតម្លៃ ក្នុងការផ្លាស់ប្តូរបទពិសោធន៍ វប្បធម៌ និងចំណេះដឹងរវាងយុវជននៃ ប្រទេសទាំងពីរ ព្រមទាំងរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតបន្តឹងចំណងមិត្តភាពដែកថែប និងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ កម្ពុជាចិន ឱ្យកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។ វត្តមានរបស់ក្មួយៗយុវជន និងគណៈប្រតិភូចិននៅលើទឹកដីកម្ពុជានាពេលនេះ មិន មែនគ្រាន់តែជាការជួបជុំគ្នាដោយពិធីបដិសណ្ឋារកិច្ច ឬយន្តការអប់រំប៉ុណ្ណោះទេ ប៉ុន្តែវាជា សក្ខីភាពរស់ដែលឆ្លុះបញ្ចាំងយ៉ាងច្បាស់ពី «ចំណងមិត្តភាពដែកថែប» និង «កិច្ចសហ ប្រតិបត្តិការត្បូងពេជ្រ» រវាងប្រទេសទាំងពីរ។
ទន្ទឹមនឹងនេះ លោកបណ្ឌិត ក៏បានផ្តល់នូវអនុសាសន៍គាំទ្រ និងការវាយតម្លៃ ខ្ពស់ចំពោះសកម្មភាព ក៏ដូចជាបេសកកម្មមនុស្សធម៌ និងការអប់រំរបស់ សមាគមសហ ប្រតិបត្តិការដើម្បីជំរុញការអប់រំ កម្ពុជា-អាស៊ាន-ចិន និងសាលាអន្តរជាតិ ស្នេបហ្វរវើដ (Step Forward) ដូចតទៅ៖
*ទី១៖ ក្រសួងអប់រំ យុវជន និងកីឡា សូមកោតសរសើរដោយស្មោះចំពោះសមាគម និងសាលាស្នេបហ្វរវើដអន្តរជាតិ ដែលបានដើរតួនាទីយ៉ាងសកម្មជា «សេនាធិការដ៏មានសមត្ថភាព» ក្នុងការគាំទ្រដល់គោលនយោបាយកំណែទម្រង់ការអប់រំរបស់រាជរដ្ឋាភិបាល។ សកម្មភាពនៃការនាំមកនូវកម្មវិធីផ្លាស់ប្តូរនិស្សិតអន្តរជាតិនេះ មិនត្រឹមតែលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការកសាងធនធានមនុស្សប្រកបដោយសក្តានុពល។
*ទី២៖ ខ្ញុំសូមលើកទឹកចិត្ត និងគាំទ្រយ៉ាងពេញទំហឹងដល់សមាគម និងសាលាស្នេបហ្វរវើដ ក្នុងការបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមនេះ ដោយពង្រីកកិច្ចសហប្រតិបត្តិការជាមួយ បណ្តាគ្រឹះស្ថានឧត្តមសិក្សាដទៃទៀត ទាំងក្នុងស្រុក និងក្រៅស្រុក ជាពិសេសជាមួយ ភាគីមិត្តចិន ដើម្បីបង្កើតឱ្យមានវេទិកាពិភាក្សាការស្រាវជ្រាវរួមគ្នា និងការផ្លាស់ប្តូរបទ ពិសោធន៍រវាងគ្រូបង្រៀន និងសាស្ត្រាចារ្យ ឱ្យកាន់តែមានវិសាលភាពធំធេងថែមទៀត។
*ទី៣៖ ខ្ញុំសូមផ្តាំផ្ញើទៅកាន់សមាគម ក៏ដូចជាសាលាស្នេបហ្វរវើដ ត្រូវបន្តយកចិត្តទុកដាក់ខ្ពស់ក្នុងការតម្រង់ទិស និងបណ្តុះបណ្តាលក្មួយៗសិស្សានុសិស្ស និស្សិត មិន ត្រឹមតែលើផ្នែកចំណេះដឹង និងភាសាប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងនូវ «បំណិនសតវត្សរ៍ ទី២១» ស្មារតីជាពលរដ្ឋសកល និងការយល់ដឹងពីវប្បធម៌ចម្រុះ។
ជាមួយគ្នានេះ លោកស្រី វិន ឈីងប៉េ បានបន្ថែមថា ប្រទេសចិន និងកម្ពុជា គឺជា «សហគមន៍ រួមសុខ រួមទុក្ខ និងជួយគ្នាទៅវិញទៅមក» ។ កាលពីខែមេសាឆ្នាំមុន ថ្នាក់ដឹកនាំនៃប្រទេស ទាំងពីរបានប្រកាសរួម គ្នាជំរុញទំនាក់ទំនងឱ្យទៅជា «សហគមន៍ដែលមានវាសនារួម ចិន-កម្ពុជា ក្នុងយុគសម័យថ្មី» ដែលបានបង្ហាញផ្លូវយ៉ាងច្បាស់លាស់សម្រាប់កិច្ចស់ហ ប្រតិបត្តិការលើគ្រប់វិស័យ។ ក្រោមបរិបទនៃគំនិតផ្តួចផ្តើម «ខ្សែក្រវាត់មួយ និងផ្លូវមួយ» ផ្សារភ្ជាប់ជាមួយយុទ្ធសាស្រ្ដបញ្ចកោណរបស់កម្ពុជាកិច្ចសហប្រត្ដិបត្ដិការអប់រំ បានឈានដល់ឱកាសអភិវឌ្ឍន៍ដែលមិនធ្លាប់មានពីមុនមក។
លោកស្រីបានបន្តថា ការបង្កើតកេរ្តិ៍ឈ្មោះនិស្សិតកម្ពុជា នៅសកលវិទ្យាល័យរបស់យើងចាប់ផ្តើមមាន ឥទ្ធិពល៖ សកលវិទ្យាល័យរបស់យើងបានទទួល និងបណ្តុះបណ្តាលនិស្សិតកម្ពុជា ចំនួនជាង ៥០នាក់។ ក្នុងនោះនៅឆ្នាំ២០២៥ តាមរយៈការជ្រើសរើសនិងកម្មវិធីបណ្តុះ បណ្តាលលក្ខណៈពិសេសរបស់ប្រទេសកម្ពុជា មាននិស្សិតកម្ពុជាចំនួន ៤១នាក់បាន ទទួលអាហារូបករណ៍មកសិក្សានៅសាកលវិទ្យាល័យជាតិ គរុកោសល្យ ឈានណាន។ អតីតនិស្សិតកម្ពុជា គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតរបស់សកលវិទ្យាល័យ ពួកគេកំពុងរៀបចំបង្កើត «សមាគមអតីតនិស្សិតសាកលវិទ្យាល័យឈានណានប្រចាំកម្ពុជា» ដើម្បីបន្តដើរតួជាស្ពានតភ្ជាប់ចំណងមិត្តភាពនេះ៕






















