World Cup 2026៖ ហ្គាណា យកឈ្នះប៉ាណាម៉ា ១-០ ចុងម៉ោង មាន ៣ពិន្ទុស្មើអង់គ្លេសដែរ
18-06-2026 08:09
(បរទេស)៖ ជំនួបគូទី២៣ នៅ World Cup 2026 រវាងហ្គាណា យកបាន ៣ពិន្ទុពីប៉ាណាម៉ា បានបញ្ចប់ក្នុងលទ្ធផលឈ្នះ ១-០ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅកម្ពុជា)។
ហ្គាណា ក្រុមខ្លាំងមួយមកពីតំបន់អាហ្វ្រិកពុំអាចធ្វើក្រុមនៅអាមេរិកខាងជើងប៉ាណាម៉ា តាមរយ:លេងតាមបែបស្លូតៗ និងមិនសូវសម្រុកដូចគ្នា នៃវគ្គសន្សំពិន្ទុពូល L និងត្រូវរង់ចាំដល់នាទី៩០+៥ ទើបរកបាន ១គ្រាប់តែម្តង និងមាន ៣ពិន្ទុស្មើអង់គ្លេស ក្រោយឈ្នះក្រូអាត ៤-២ ឡើងឈរកំពូលតារាង។
ទោះជាយ៉ាងណា វាជាលទ្ធផលឈ្នះត្រឹម ១-០ ជាលើកទី២ នៅ World Cup លើកទី២៣ ក្រោយលេងបាន ២៣ប្រកួត ក្នុងចំណោម ១០៤ប្រកួតសរុប ក្រៅពីកូដឌីវ័រ បានយកឈ្នះអេក្វាទ័រ ១-០ ដែរ៕




