World Cup 2026៖ កូឡុំប៊ី ប៉ះអ៊ូសបេគីស្ថាន ពូល K ម៉ោង ៩ព្រឹកនេះចាប់ផ្តើម!

18-06-2026 09:12

(បរទេស)៖ គូទី២៤ ដើម្បីបិទបញ្ចប់ជុំទី១ សន្សំពិន្ទុតាមពូលនៅ World Cup 2026 រវាងកូឡុំប៊ី និងអ៊ូសបេគីស្ថាន ចាប់ផ្តើមហើយនាម៉ោង ៩ព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនានេះ (ម៉ោងនៅកម្ពុជា)។

នេះជាប្រកួតគូទី២៤ ក្នុងចំណោម ១០៤ប្រកួតសរុបនៅ World Cup ជំនាន់ទី២៣ ដែលមានសហរដ្ឋអាមេរិក មិចស៊ិក និងកាណាដាធ្វើម្ចាស់ផ្ទះរួមគ្នាចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៦។

កូឡុំប៊ី ក្រុមមកពីតំបន់អាមេរិកឡាទីន និងមានកីឡាករសំខាន់ Luis Diaz, Yerry Mina និងខ្សែបម្រើ James Rodriguez ម្ចាស់ស្បែកជើងមាស Golden Boot កាល World Cup 2014 នៅប្រេស៊ីល ដ្បិតអ៊ូសបេគីស្ថាន ក្រុមនៅអាស៊ី មានខ្សែការពារ Abdukodir Khusanov មកពីក្លិប Manchester City។

កូឡុំប៊ី មានគ្រូបង្វឹកសញ្ជាតិអាហ្សង់ទីន ហើយអ៊ូសបេគីស្ថាន មានអ្នកចាត់ការទូទៅ Fabio Cannavaro ដែលធ្លាប់ឈ្នះពាន World Cup ជាមួយអ៉ីតាលីកាលឆ្នាំ២០០៦ នៅអាល្លឺម៉ង់៕