World Cup 2026៖ កូឡុំប៊ី ឡើងឈរទីកំពូលតារាងនៃពូល K មុនគេ ក្រោយឈ្នះអ៊ូសបេគីស្ថាន ៣-១
18-06-2026 11:08
(បរទេស)៖ កូឡុំប៊ី ក្រុមមកពីតំបន់អាមេរិកឡាទីន រកបាន ៣ពិន្ទុដំបូងគេប្រចាំពូល K នៅ World Cup 2026 ក្រោយយកឈ្នះក្រុមនៅអាស៊ី អ៊ូសបេគីស្ថាន ៣-១ នាព្រឹកថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅកម្ពុជា)។
នេះជាគូកូនពៅ ក្នុងចំណោម ២៤ប្រកួតបញ្ចប់វគ្គសន្សំពិន្ទុតាមពូលនានាសម្រាប់ជុំទី១ នៅ World Cup លើកទី២៣ បន្ទាប់ពីព័រទុយហ្គាល់លេងបានត្រឹមស្មើ ១-១ ទល់នឹងក្រុមមកពីតំបន់អាហ្រ្វិក កុងហ្គោ កាលពីយប់មិញ។
Munoz ជាអ្នករកបានគ្រាប់នាំមុខសម្រាប់កូឡុំប៊ី ក្នុងរយៈពេល ៤៥នាទីដំបូង មុនពេលខ្សែការពារដូចគ្នា Fayzullaev ជាអ្នករកបានគ្រាប់តាមស្មើ ១-១ នៅពេលចាប់ផ្តើមលេងវគ្គទី២ បានតែ ១៥នាទី ហើយខ្សែប្រយុទ្ធ Luis Diaz មកពីក្លិប Bayern Munich ជាអ្នករកបានគ្រាប់ជ័យជម្នះ ដើម្បីនាំមុខជាថ្មី និងមិត្តរួមក្រុម Campaz ធ្វើបានគ្រាប់ទី៣ នៅនាទី៩០+៩ ធ្វើឡើងនៅប្រទេសមិចស៊ិក៕







