កម្លាំងជំនាញអគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ ចុះរដ្ឋបាលនៅ​កាស៊ីណូ «​ឌឹផ្លាទីនីមខូស្តសីហនុវីល» សង្ស័យប្រព្រឹត្តបទល្មើស Online Scams

18-06-2026 14:33

(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ កម្លាំងជំនាញនៃឣគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ និងតំណាងមន្រ្តី គ.ល.ក បានចុះធ្វើរដ្ឋបាលទីតាំង សង្ស័យប្រព្រឹត្តបទល្មើសនៅកាស៊ីណូ «​ឌឹផ្លាទីនីមខូស្តសីហនុវីល» ស្ថិតនៅភូមិស្មាច់ដែង សង្កាត់រាម ក្រុងកំពង់សោម ខេត្តព្រះសីហនុ។

ប្រតិបត្តិការនេះ បានធ្វើឡើងអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក អ៉ី សុខឃី ឣគ្គស្នងការរងនគរបាលជាតិ​, ឧត្តមសេនីយ៍ឯក ស រដ្ឋា ឣគ្គស្នងការរងនគរបាលជាតិ។

ដោយឡែកកម្លាំងគណៈបញ្ជាការឯកភាពខេត្ត ដែលមានកម្លាំងនគរបាល កម្លាំងអាវុធហត្ថ និងមន្រ្តីពាក់ព័ន្ធដឹកនាំដោយលោក យូរ សុះស្លាយម៉ាន អភិបាលរងខេត្ត តំណាងលោក ម៉ាង ស៊ីណេត អភិបាលខេត្ត ក្រោមការសម្របសម្រួលនីតិវិធីពីលោក ឆាយ សុត្រា ព្រះរាជអាជ្ញារង​អមសាលាខេត្ត។

សម្រាប់ជនសង្ស័យ និងសម្ភារដែលបម្រើបទល្មើស Online Scams ក្រុមការងារចម្រុះមិនទាន់បានបញ្ជាក់លម្អិតនៅឡើយទេ ដោយកំពុងបន្តនីតិវិធីសិន៕