* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង ឆ្មក់ចាប់សាច់សត្វព្រៃ៣ប្រភេទ ទម្ងន់សរុប៦០គីឡូក្រាម នៅផ្សារសាមគ្គី

18-06-2026 14:48

(ស្ទឹងត្រែង)៖ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ មន្ត្រីរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង បានចុះប្រតិបត្តិការឆ្មក់ត្រួតពិនិត្យ និងបង្ក្រាបបទល្មើសសត្វព្រៃនៅក្នុងផ្សារសាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយបានរកឃើញ និងដកហូតសាច់សត្វព្រៃ ចំនួន៣ប្រភេទ ដែលមានទម្ងន់សរុបប្រមាណ៦០គីឡូក្រាម។

ប្រតិបត្តិការនេះ ធ្វើឡើងក្នុងគោលបំណងទប់ស្កាត់ និងបង្ក្រាបការជួញដូរ ដឹកជញ្ជូន និងលក់ដូរសត្វព្រៃខុសច្បាប់ ស្របតាមច្បាប់ស្តីពីព្រៃឈើ និងការអភិរក្សជីវចម្រុះ។ បន្ទាប់ពីការដកហូត សាច់សត្វព្រៃទាំងអស់ត្រូវបានយកទៅរក្សាទុកជាវត្ថុតាង និងចាត់ការតាមនីតិវិធីច្បាប់ជាធរមាន។

មន្ត្រីជំនាញបានបញ្ជាក់ថា មុនពេលសមត្ថកិច្ចទៅដល់ទីតាំងបង្ក្រាប អ្នកលក់សាច់សត្វព្រៃបានដឹងខ្លួនមុន និងរត់គេចខ្លួនចេញពីកន្លែងកើតហេតុភ្លាមៗ។ មន្ត្រីជំនាញបានអំពាវនាវដល់ប្រជាពលរដ្ឋ បញ្ឈប់ការបរបាញ់ ការដឹកជញ្ជូន ការជួញដូរ និងការបរិភោគសត្វព្រៃខុសច្បាប់ ដើម្បីរួមចំណែកអភិរក្សធនធានធម្មជាតិ និងជីវចម្រុះឲ្យបានគង់វង្សសម្រាប់មនុស្សជំនាន់ក្រោយ។

មន្ត្រីជំនាញនឹងបន្តពង្រឹងការត្រួតពិនិត្យ និងបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងសត្វព្រៃនៅតាមទីផ្សារ និងតំបន់គោលដៅនានាផងដែរនៅក្នុងភូមិសាស្រ្តខេត្តស្ទឹងត្រែងផងដែរ៕