* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

មន្ដ្រីជាន់ខ្ពស់ក្រសួងអប់រំ៖ សហរដ្ឋអាមេរិក បន្ដរួមចំណែកពង្រីកឱកាស ក្នុងវិស័យអប់រំ និងលើកកម្ពស់ភាពច្នៃប្រឌិត

18-06-2026 14:58

(សៀមរាប)៖​ លោកបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សហរដ្ឋអាមេរិក បានប្ដេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រីកឱកាសក្នុងវិស័យអប់រំ និងការលើកកម្ពស់ភាពច្នៃប្រឌិត ព្រមទាំងការជំរុញការយល់ដឹងជាអន្តរជាតិ។ ជារៀងរាល់ឆ្នាំសហរដ្ឋ អាមេរិកបានជួយពង្រឹងសមត្ថភាពដល់អ្នកសិក្សារាប់លាននាក់ជុំវិញពិភពលោក តាមរយៈកម្មវិធីផ្លាស់ប្តូរការអប់រំ អាហារូបករណ៍ កម្មវិធីភាសាអង់គ្លេស និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន។

ការថ្លែងយ៉ាងដូច្នេះរបស់លោកបណ្ឌិត សោម រតនា នៅក្នុងកិច្ចប្រជុំកំពូលសម្រាប់កម្មវិធីបង្រៀនអង់គ្លេស Access ថ្នាក់តំបន់ នាថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ ដើម្បីអបអរសាទរខួបលើកទី២៥០ នៃការបង្កើតសហរដ្ឋអាមេរិក ស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ និងមន្ត្រីការិយាល័យភាសាអង់គ្លេសថ្នាក់តំបន់ នៃស្ថានទូតអាមេរិក ប្រចាំនៅហាណូយ សហការជាមួយអង្គការមូលនិធិអាស៊ី។

ព្រឹត្តិការណ៍នេះ ធ្វើឡើងរយៈពេលបីថ្ងៃក្រោមប្រធានបទ «ការគិតគូរឡើងវិញ លើវិស័យអប់រំ» ដែលប្រមូលផ្តុំសិស្សានុសិស្ស និងលោកគ្រូ-អ្នកគ្រូ ដែលទទួលបានអាហារូបករណ៍ភាសាអង់គ្លេស ក្រោមកម្មវិធី Access មកពីប្រទេសកម្ពុជា ឡាវ វៀតណាម រួមទាំងអ្នកជំនាញវិស័យអប់រំ មកពីសហរដ្ឋអាមេរិក ដើម្បីបង្កើតបណ្តាញទំនាក់ ទំនងក្នុងតំបន់ ពង្រឹងសមត្ថភាពភាសា និងអភិវឌ្ឍន៍សមត្ថភាពដឹកនាំ។

កិច្ចប្រជុំកំពូលនេះ ផ្តោតសំខាន់លើការរៀនសូត្រ តាមរយៈការអនុវត្តផ្ទាល់ និងវិធីសាស្ត្របង្រៀនបែបអាមេរិក ដោយបង្ហាញឲ្យឃើញពីទំនាក់ ទំនងអប់រំ និងបង្កើនទំនាក់ទំនងប្រជាជន រវាងសហរដ្ឋអាមេរិក និងតំបន់អាស៊ីអាគ្នេយ៍។

លោកបណ្ឌិត បានបន្តថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ស្ថានទូតសហរដ្ឋអាមេរិក បានក្លាយជាដៃគូដែលមិនអាចខ្វះបាន ក្នុងការការពង្រឹងការអប់រំភាសាអង់គ្លេសនៅទូទាំងនៅប្រទេសកម្ពុជា តាមរយៈការបណ្តុះបណ្តាលគូបង្រៀន ការដាក់ឲ្យមានអ្នកជំនាញភាសាអង់គ្លេស (English Language Fellows) កម្មវិធីផ្លាស់ប្តូរការអប់រំ កម្មវិធីអភិវឌ្ឍន៍វិជ្ជាជីវៈ និងឱកាសរៀនសូត្រតាមអនឡាញ ដោយឥតគិតថ្លៃ (MOOCs)។

លោកបណ្ឌិត សោម រតនា បានបញ្ជាក់ថា កម្ពុជាក៏មានមោទនភាពដែលកម្មវិធីនេះ បន្តបង្កើតផលជះជាវិជ្ជមានតាមរយៈកម្មវិធី Access សិស្សានុសិស្ស នៅខេត្តកំពត និងឧត្តរមានជ័យ ទទួលបានឱកាសដ៏មានតម្លៃដើម្បីពង្រឹង ជំនាញភាសាអង់គ្លេសរបស់ពួកគេ និងអាជីពនាពេលអនាគត។ អតីតសិស្ស Access ជាង១,៥០០នាក់ នៅក្នុងប្រទេសកម្ពុជា គឺជាសក្ខីភាពមួយបង្ហាញពីភាពជោគជ័យ និងឥទ្ធិពលយូរអង្វែងរបស់កម្មវិធីនេះ។

លោកបណ្ឌិត សោម រតនា បានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងទាំងនេះ គឺជាសកម្មភាពដែលដើរស្របគ្នាជាមួយនឹងចក្ខុវិស័យ និងអាទិភាពរបស់ក្រសួងអប់រំ យុវជន និងកីឡា ជាពិសេស គឺផែនការយុទ្ធសាស្ត្រអប់រំឆ្នាំ ២០២៤- ២០២៨ ដែលផ្តោតសំខាន់ផងដែរលើការអប់រំភាសាបរទេស ការធ្វើអន្ដរជាតូបនីយកម្ម និងការអភិវឌ្ឍ ជំនាញដែលចាំបាច់សម្រាប់ការងារ ស្របជាមួយគ្នានេះ នៅក្នុងកម្មវិធីសិក្សាចំណេះទូទៅរបស់កម្ពុជា ការបង្រៀនភាសាអង់គ្លេសត្រូវបានចាប់ផ្តើមចាប់ពីថ្នាក់ទី៤ ក្នុងកម្រិតបឋមសិក្សា ហើយបានក្លាយជាមុខ វិជ្ជាចាំបាច់មួយ សម្រាប់សិស្សរហូតដល់កម្រិតមធ្យមសិក្សា ថ្នាក់ទី១២។

លោក Benjamin Chiang ភារធារីនៃស្ថានទូតអាមេរិកប្រចាំនៅភ្នំពេញ បានលើកឡើងថា ការជួបជុំគ្នានៅថ្ងៃនេះ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នារបស់យើង ក្នុងការលើកកម្ពស់ឧត្តមភាពអប់រំ ពង្រឹងការបណ្តុះបណ្តាលសមត្ថភាពភាសា និងត្រៀមយុវជនជំនាន់ក្រោយ សម្រាប់ទីផ្សារការងារនាពេលអនាគត។ លោកភារធារី Chiang ក៏បានលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឲ្យចេះចាប់យកឱកាសនេះ ដើម្បីពង្រឹងសមត្ថភាពភាសាអង់គ្លេស ជំនាញទំនាក់ទំនង និងជំនាញដឹកនាំរបស់ខ្លួន ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងការស្វែងរកដំណោះស្រាយ ប្រកបដោយអត្ថន័យសម្រាប់សហគមន៍របស់ពួកគេ។

សូមជម្រាបថា កម្មវិធីអាហារូបករណ៍ភាសាអង់គ្លេស Access បានគាំទ្រដល់អ្នកសិក្សាវ័យក្មេងរាប់ពាន់នាក់នៅទូទាំងតំបន់ តាមរយៈការបង្កើនឱកាស ដើម្បីទទួលបានការអប់រំភាសាអង់គ្លេស និងការបង្កើតឱកាសសម្រាប់ ការរីកចម្រើនផ្នែកសិក្សាធិការ និងវិជ្ជាជីវៈ។ សិស្សានុសិស្ស នឹងចូលរួមក្នុងសកម្មភាពផ្សេងៗ មានដូចជាការអនុវត្តគម្រោងរួមគ្នា សិក្ខាសាលាស្តីពី ភាពជាអ្នកដឹកនាំ និងកម្មវិធីវប្បធម៌ ដែលរៀបចំឡើង ដើម្បីជំរុញការតភ្ជាប់ទំនាក់ទំនងក្នុងតំបន់ និងការត្រៀមខ្លួនសម្រាប់ទីផ្សារការងារ៕