* កម្ពុជា និងថៃ ឈានដល់ការឯកភាពលើវិធានការកសាងទំនុកចិត្ត ក្នុងកិច្ចប្រជុំផ្សះផ្សានៅទីក្រុងឡាអេ
* គណៈកម្មការផ្សះផ្សាក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ បញ្ចប់កិច្ចប្រជុំលើកទី២ ជាមួយភាគីកម្ពុជា និងថៃ, ជុំទី៣ នឹងធ្វើនៅថ្ងៃ២៤-២៧ វិច្ឆិកាខាងមុខ ប្រទេសម៉ាឡេស៊ី
* លោក ហ្សេលេនស្គី ថា អាមេរិកបានបន្តចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់ដល់អ៊ុយក្រែនឡើងវិញ ក្រោយផ្អាកមួយរយៈខ្លី
* បារាំង រងការខូចខាតយ៉ាងធ្ងន់ធ្ងរពីកុបកម្មដ៏ហិង្សា មនុស្សជាង ២,០០០ នាក់ត្រូវចាប់ខ្លួន និងប៉ូលិសជាង ៦០០ នាក់រងរបួស
* មនុស្សយ៉ាងហោច ១៧ នាក់ស្លាប់ និងរាប់សិបនាក់របួស ក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសាសនាក្នុងប្រទេសឥណ្ឌា
* ប្រមុខការទូតអាមេរិក អះអាងថា លោក ត្រាំ ផ្អាកទណ្ឌកម្មថ្មីលើរុស្ស៊ីរយៈពេល៦០ថ្ងៃ ដើម្បីវិភាគផលប៉ះពាល់ដល់សេដ្ឋកិច្ចពិភពលោក
* ក្រុមហ៊ុនទេសចរណ៍កាហ្សាក់ស្ថាន បង្ហាញបំណងរៀបចំផ្តល់សេវាដឹកជញ្ជូនភ្ញៀវទេសចរ តាមជើងហោះហើររវាងរដ្ឋធានីអាស្ដាណា និងទីក្រុងព្រះសីហនុឡើងវិញ
* មេក្រុមហ៊ុនផលិតភាពយន្តរបស់កាហ្សាក់ស្ថាន ចាត់ទុកស្នាមញញឹម ប្រកបដោយភាពរាក់ទាក់ និងចេះជួយយកអាសារគ្នារបស់ប្រជាជនកម្ពុជា គឺជាការចងចាំល្អៗអំពីកម្ពុជា
* សម្តេចប៉ាប ចាកចេញពីមន្ទីរពេទ្យ ត្រឡប់ទៅបុរីវ៉ាទីកង់វិញ ក្រោយវះកាត់មហារីកសួត
* នាយករដ្ឋមន្ត្រីបារាំង៖ មនុស្ស ១២០០នាក់ត្រូវបានចាប់ខ្លួន និងប៉ូលិស១៥០នាក់រងរបួស អំឡុងបាតុកម្មទូទាំងប្រទេស
* សម្តេចតេជោ ហ៊ុន សែន៖ «ឆ្កែបានជិះរទេះ»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍
* បារាំង៖ ប៉ូលិសប៉ះទង្គិចជាមួយក្រុមអ្នកតវ៉ា ខណៈបាតុកម្មរាលដាលដល់បញ្ហាចំណាយ ក្នុងជីវភាពប្រចាំថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត បញ្ចប់ដំណើរទស្សនកិច្ចក្រៅប្រទេសរយៈពេលមួយសប្តាហ៍ វិលត្រឡប់វិញទាំងយប់
* មុនត្រឡប់មកកម្ពុជាវិញ សម្តេចមហាបវរធិបតី ឆ្លៀតជួបប្រធានក្រុមហ៊ុនផលិតភាពយន្ត និងក្រុមហ៊ុនទេសចរណ៍របស់កាហ្សាក់ស្ថាន
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

អភិបាលខេត្តព្រះសីហនុ ប្រារព្ធពិធីបុណ្យចម្រើនព្រះជន្មសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាជូនពលរដ្ឋចំនួន៣០០គ្រួសារ

18-06-2026 15:18

(ព្រះសីហនុ)៖ លោក ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានដឹកនាំសប្បុរសធម៌ និងមន្ត្រីប្រតិបត្តិសាខា មន្ត្រីរាជការនៅតាមមន្ទីរអង្គភាព និងភ្ញៀវកិត្តិយសជាច្រើនរូប នាំយកទេយ្យវត្ថុ និងបច្ច័យប្រគេនដល់ព្រះសង្ឃគង់នៅវត្តមុនីវង្ស កំពង់សីលា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យចម្រើន ព្រះជន្មគម្រប់ខួប ៩០ព្រះវស្សា យាងចូល៩១ព្រះវស្សារបស់សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។

នាឱកាសដ៏វិសេសវិសាលនេះ ទូលព្រះបង្គំជាថ្នាក់ដឹកនាំ និងសមាជិក សមាជិកា យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនៈត្រ័យ បារមីថែរក្សាព្រះមហាស្វេតឆ័ត្រ វត្ថុសក្តិសិទ្ធក្នុងលោកសូមជួយបីបាច់ថែរក្សា សម្តេចព្រះមហាក្សត្រីនរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីសក្ការៈដ៏ខ្ពង់ខ្ពស់ សូមព្រះអង្គមានព្រះបរមសុខគ្រប់ប្រការ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់ដល់ប្រជារាស្រ្ត ជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមព្រះអង្គប្រកបតែនឹងពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ប្រធានគណៈកម្មាធិការសាខាបាននាំយកអំណោយកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋមានជីវភាពខ្វះខាត ជនចាស់ជរា ជនមានពិការភាព ស្ដ្រីមេម៉ាយ កុមារកំព្រា និងអ្នកមានជំងឺប្រចាំកាយចំនួន៣០០គ្រួសារ នៅបរិវេណវត្តមុនីវង្ស កំពង់សីលា ស្ថិតឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ជាមួយគ្នានេះ លោក ម៉ាង ស៊ីណេត បានសំណេះសំណាលជាមួយប្រជាពលរដ្ឋងាយរងគ្រោះក្នុងស្រុកកំពង់សិលា ព្រមទាំងថ្លែងអំណអគុណដល់ លោក លោកស្រីសប្បុរសជន ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត ជាពិសេសក្រុមការងារកាកបាទក្រហមខេត្ត អនុសាខា និងអ្នកស្ម័គ្រចិត្តកាកបាទក្រហម បានចូលរួមជាមួយកាកបាទក្រហម ស្របតាមការចង្អុលបង្ហាញរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ហើយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្ដាំផ្ញើនាំនូវការសួរសុខទុក្ខ និងសេចក្តីនឹករលឹកពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនចំពោះប្រជាពលរដ្ឋនៅទីនេះ។

ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា បានគិតគូរពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋទីទ័លក្រ ដោយបង្កើតមូលនិធិសមធម៌ ក្នុងការផ្តល់ភាពងាយស្រួល ហើយក៏ជាសមិទ្ធិផលដែលប្រទេសកម្ពុជាក្រោមម្លប់ នៃសុខសន្តិភាព។ លោកក៏បានបានជូនពរបងប្អូនពុក ម៉ែ ពូ មីងមានសុខភាពល្អ កម្លាំងកាយខ្លាំងក្លា និងមានអាយុ១០០ឆ្នាំគ្រប់ៗគ្នា។

ជាការយកចិត្តទុកដាក់ពុំដែលភ្លេចនោះ លោក គាំ សុខុម នាយកសាខា បានផ្សព្វផ្សាយវិធីសាស្ត្រ ដើម្បីឲ្យមានសុខភាពល្អក្នុងការរស់នៅប្រចាំថ្ងៃ ដូចជាធ្វើ លំហាត់ប្រាណជាប្រចាំ ពិនិត្យសុខភាពប្រាំមួយខែម្ដង កាត់បន្ថយហូបផ្អែម និងប្រៃ។

សូមជម្រាបថា គ្រឿងឧបភោគបរិភោគ និងបច្ច័យ ដែលបានប្រគេននាពេលនេះរួមមាន៖ អង្ករ១៥០គីឡូក្រាម, មី៤កេស, ត្រីខ៥យួរ, ទឹកត្រី៨យួរ, ទឹកសុទ្ធ៦កេស, និងបច្ច័យចំនួន២លាន២០ម៉ឺនរៀល។

ចំណែកសម្ភារដែលបានផ្ដល់ជូនក្នុងមួយគ្រួសារទទួលបាន៖ អង្ករ២៥គីឡូក្រាម, ត្រីខ១យួរ, មី១កេស, ទឹកត្រី១យួរ, កន្ទេល១, ទឹកសុទ្ធ១កេស, ឃីត១ (មុង១ ភួយ១ ក្រមា១ សារុង១) នំសណ្ដែកដី១កញ្ចប់ និងថវិកាចំនួន៥ម៉ឺនរៀលផងដែរ៕