* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាជ្ញាធរក្រុងតាខ្មៅ ចុះផ្អាកសំណង់រឹងគ្មានច្បាប់ ដែលសង់ចូលចំណីទន្លបាសាក់៣កន្លែង

18-06-2026 15:21

(កណ្ដាល)៖ លោក ឃឹម សំភារ អភិបាលក្រុងតាខ្មៅ បានចាត់ឲ្យក្រុមការងារចុះផ្អាកសំណង់រឹង៣ទីតាំងផ្សេងគ្នា ដែលលួចសាងសង់ដោយមិនសុំច្បាប់អនុញ្ញាតត្រឹមត្រូវ។

ទីតាំងទាំង៣ ដែលអភិបាលក្រុងបង្គាប់ឲ្យផ្អាកនោះគឺ៖

*ទី១៖ ស្ថិតនៅភូមិស្វាយពងអង្ក្រង សង្កាត់កោះអន្លង់ចិន ដោយហាមទៅលើសំណង់រឹងមាំរបស់បុគ្គលឈ្មោះ គីម ដែលអាជ្ញាធរតម្រូវឲ្យរុះរើចេញវិញទាំងអស់
*ទី២៖ ស្ថិតនៅភូមិព្រែកត្រែង សង្កាត់សិត្បូ ដោយហាមទៅលើសំណង់រឹងមាំរបស់បុគ្គលឈ្មោះ គង់ សុវណ្ណ ដែលអាជ្ញាធរតម្រូវឲ្យរុះរើចេញទាំងអស់
*ទី៣៖ ស្ថិតនៅភូមិកោះគរ សង្កាត់រការខ្ពស់ ដោយហាមទៅលើសំណង់រឹងមាំរបស់បុគ្គលឈ្មោះ ឈុន ម៉ៅ ដែលអាជ្ញាធរតម្រូវឲ្យរុះរើចេញទាំងអស់។

ថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ លោកអភិបាលក្រុង បានអរគុណពលរដ្ឋ ដែលរាយការណ៍ជុំវិញករណីរំលោភយកច្រាំងទន្លេ មកធ្វើសំណង់រឹងមាំដោយគ្មានច្បាប់អនុញ្ញាត្តនេះ។ ទោះយ៉ាងនេះក្ដី លោកទទូចឲ្យម្ចាស់ទីតាំងទាំងអស់ និងពលរដ្ឋទាំងឡាយណា ដែលមានបំណងសង់ទប់ច្រាំងទន្លេ ឬចង់អភិវឌ្ឍន៍អ្វីមួយនៅលើដីចំណីទន្លេ សូមមេត្តាមកសុំច្បាប់ដល់សាលាក្រុងឲ្យបានត្រឹមត្រូវជាមុនសិន។

សូមជម្រាបថា រដ្ឋបាលក្រុងតាខ្មៅ បានធ្វើការកែសម្រួល និងរៀបចំសណ្ដាប់ធ្នាប់ផ្លូវសាធារណៈដែលត្រូវបានរំលោភយកដោយពលរដ្ឋអមសងខាងផ្លូវ និងចំណីទន្លេ បឹង អូ ស្ទឹងជាដើម ដែលប្រតិបត្តិការនេះ ដើម្បីរំដោះចិញ្ចើមផ្លូវ និងចំណីដីសាធារណៈឲ្យបានស្អាត មានសណ្ដាប់ធ្នាប់ ទូលាយ ហើយទទួលបានការសាទរជាពន្លឹកពីសំណាក់ប្រជាពលរដ្ឋពេញក្រុងតាខ្មៅតែម្ដង។ ប៉ុន្តែបែរជាមានករណីមួយរបស់អ្នកលុយទាំង៣នាក់ខាងលើ លួចសាងសង់សំណង់រឹងមាំចូលដីចំណីទន្លេស្ងាត់ៗទៅវិញ ដែលផ្ទុយពីគោលបំណងរបស់រដ្ឋបាលខេត្ត និងរដ្ឋបាលក្រុងតាខ្មៅ ដែលបានខិតខំធ្វើការយ៉ាងសស្រាក់ស្រាំ។

អភិបាលខេត្តកណ្ដាល លោក គួច ចំរើន កាលពីពេលថ្មីៗនេះ ក្នុងកម្មវិធីចែកប្លង់ដីជូនពលរដ្ឋនីតាមបណ្ដាក្រុង-ស្រុកមួយចំនួន បានលើកឡើងពីបញ្ហាសំណង់យ៉ាងច្រើន ដែលលួចសាងសង់ដោយគ្មានសុំច្បាប់ទម្លាប់នោះឡើយ។ លោកអភិបាលខេត្ត ណែនាំឲ្យរដ្ឋបាលស្រុក-ក្រុងទាំងអស់ យកចិត្តទុកឲ្យមែនទែនទៅលើបញ្ហានេះ និងស្នើរពលរដ្ឋទាំងអស់ មានមនសិការគោរពច្បាប់ទាំងអស់គ្នា៕