* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្លាំងនគរបាលស្រុកអង្គស្នួល បង្ក្រាបក្រុមក្មេងទំនើង៥នាក់ កាន់កាំបិតផ្គាក់ ដំបង ចំពាមកៅស៊ូ ជិះម៉ូតូប្រសាចអុកឡុកយ៉ាងអនាធិបតេយ្យក្នុងមូលដ្ឋាន

18-06-2026 15:25

(កណ្ដាល)៖ ក្រុមក្មេងទំនើងចំនួន៥នាក់ ប្រដាប់ដោយកាំបិតផ្គាក់ ដំបង និងចំពាមកៅស៊ូ ជិះម៉ូតូប្រសាចពេញផ្លូវបណ្ដាលឲ្យអ្នកភូមិមានការភិតភ័យ ហើយប្ដឹងនគរបាលឲ្យជួយអន្តរាគមន៍ ហើយត្រូវបានចាប់ក្របួចយកទៅសួរនាំនៅប៉ុស្ដិ៍នគរបាលរដ្ឋបាល ដើម្បីចាត់ការតាមនីតិវិធី។ ករណីនេះ បានកើតឡើងកាលថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៦ នៅភូមិទួលស្រម៉រ ឃុំពើក ស្រុកអង្គស្នួល ខេត្ដកណ្ដាល។

ប្រភពព័ត៌មានពីនគរបាល បានឲ្យដឹងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះថា ជនសង្ស័យចំនួន៥នាក់ ទី១៖ឈ្មោះ ឈឿន រតនៈ ហៅក្រៅណាក់ អាយុ១៨ឆ្នាំ (អ្នកកាន់កាំបិត), ទី២៖ឈ្មោះ ពៅ សោភណ្ឌ អាយុ១៦ឆ្នាំ (អ្នកកាន់ជំពាម), ទី៣៖ឈ្មោះ ទី ប៊ុនហេង អាយុ១៧ឆ្នាំ, ទី៤៖ឈ្មោះ សែន វិចិត្រ អាយុ១៩ឆ្នាំ និងទី៥៖ឈ្មោះ ហឿន ផានី អាយុ១៧ឆ្នាំ។ វត្ថុតាងចាប់យក ម៉ូតូ៣គ្រឿង, កាំបិតផ្គាក់ ដងឈើចំនួន១ប្រហែង ៨០សង់ទីម៉ែត្រ និងជំពាមកៅស៊ូ ដងជ័រចំនួន១។

នៅមុនពេលកើតហេតុកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍នគរបាលរដ្ឋបាលពើក បានទទួលសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋល្អថា មានក្មេងទំនើងមួយក្រុមដៃកាន់ដោយកាំបិតផ្គាក់ និងចំពាមកៅស៊ូ បានធ្វើសកម្មភាពជិះម៉ូតូប្រសាចពេញផ្លូវ នៅត្រង់ចំណុចកើតហេតុខាងលើ។ ក្រោយទទួលបានសេចក្ដីរាយការណ៍កម្លាំងប៉ុស្ដិ៍ សហការជាមួយកម្លាំងផ្នែកជំនាញ រួមជាមួយប្រជាការពារ បានធ្វើការចេញល្បាតប្រទាក់ក្រឡាពួនស្ទាក់រហូតធ្វើការឃាត់ខ្លួន ក្រុមជនសង្ស័យរួមទាំងវត្ថុតាងយកទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំតាមនីតិវិធី។

ប្រភពបន្តថា នៅចំពោះមុខសមត្ថកិច្ចក្រុមជនសង្ស័យទាំង៥នាក់ បានឆ្លើយសារភាពថាខ្លួន និងបក្ខពួកពិតជាបានកាន់កាំបិតផ្គាក់ និងជំពាមកៅស៊ូ ជិះម៉ូតូតាមដងផ្លូវពិតប្រាកដមែន។ ចំពោះករណីខាងលើនេះ កម្លាំងប៉ុស្ដិ៍ និងផ្នែកជំនាញកសាងសំណុំរឿងតាមនីតិវិធី៕