* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

យុវជនស្រុកកំពង់លែង ឡើងទៅរៀនល្បុក្កតោ នៅក្រុងកំពង់ឆ្នាំង ថ្ងៃទំនេរពីការសិក្សា (Video inside)

18-06-2026 15:49

(កំពង់ឆ្នាំង)៖ យុវជនមួយក្រុមនៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានឡើងទៅរៀនក្បាច់គុនល្បុក្កតោ នៅសាលាគុនល្បុក្កតោដំបងដែក ខេត្តកំពង់ឆ្នាំង នៅក្រុងកំពង់ឆ្នាំង នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ដែលជាថ្ងៃទំនេរពីការសិក្សា។ នេះបើតាមវិដេអូដែលផ្តល់ដោយ លោកព្រឹទ្ធាចារ្យគុនល្បុក្កតោ អំ យុំ។

យុវជនទាំងនោះចេញពីឃុំកំពង់ហៅ ឃុំត្រងិល ឃុំច្រណូក និងឃុំដា បានចំណាយថវិកាផ្ទាល់ខ្លួនក្នុងការធ្វើដំណើរឆ្លងស្រឡាង ពីស្រុកកំពង់លែង ទៅក្រុងកំពង់ឆ្នាំង ដើម្បីរៀនល្បុក្កតោ ដែលជាក្បាច់គុនបុរាណខ្មែរ។ នេះក៏ព្រោះពួកគេយល់ថា ស្រុកកំពង់លែង ជាដែនដីនៃអ្នកចេះក្បាច់គុន និងហាត់ក្បាច់គុន ដូចសម័យតេជោមាស បង្ហាញស្រាប់ ប៉ុន្តែសព្វថ្ងៃ ដោយសារតែគ្មានសាលាគុន ទើបពួកគេទៅរៀននៅក្រុងកំពង់ឆ្នាំង ដូចពេលពេលនេះ។

សូមជម្រាបថា បើទោះបីជាខ្វះខាតសម្ភារ និងទីតាំងសម្រាប់ហាត់មិនសូវសមរម្យក្តី សាលាគុនល្បុក្កតោលោកតាដំបងដែក ខេត្តកំពង់ឆ្នាំង នៅជាសាលាគុនវប្បធម៌ដ៏សកម្មមួយ ស្ថិតនៅភូមិផ្អេរ សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំង។ សាលាគុននេះ មានតួនាទីសំខាន់ក្នុងការបណ្តុះបណ្តាលសិស្សគុន និងអភិរក្សក្បាច់គុនល្បុក្កតោបុរាណ ដែលតែងតែចូលរួមសម្តែងក្នុងព្រឹត្តិការណ៍វប្បធម៌ជាតិ៕