ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ អបអរសាទរដល់ធុរកិច្ចថ្មីឌីជីថល CheckinMe ទទួលបានជ័យលាភីកំពូលទាំង៣ (Top3) លើឆាកអន្តរជាតិ នៅប្រទេសជប៉ុន
18-06-2026 15:52
(ភ្នំពេញ)៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានអបអរសាទរដល់ធុរកិច្ចថ្មីឌីជីថល CheckinMe ទទួលបានជ័យលាភីកំពូលទាំង៣ សម្រាប់កម្មវិធីសហគ្រិនវ័យក្មេងប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក ដែលប្រព្រឹត្តនៅប្រទេសជប៉ុន នាថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៦ នៃព្រឹត្តិការណ៍ JCI ASPAC Niigata 2026 ហើយត្រូវបានជ្រើសរើសបន្តទៅវគ្គផ្តាច់ព្រ័ត្រផងដែរ។
CheckinMe គឺជាដំណោះស្រាយឌីជីថល ដែលជួយជម្រុញការងាររបស់ម្ចាស់អាជីវកម្មកាន់មានប្រសិទ្ធភាព តាមរយៈស្វ័យប្រវត្តិកម្មលើការគ្រប់គ្រងវត្តមានបុគ្គលិក ប្រាក់ខែ និងសកម្មភាពការលក់ខាងក្រៅ។
គួររំលឹកផងដែរថា CheckinMe ជាធុរកិច្ចថ្មីឌីជីថលដែលទទួលបានការគាំទ្រពីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ និងទទួលជោគជ័យខ្លាំងលើទីផ្សារក្នុងស្រុក និងធ្លាប់ឈ្នះ ពានរង្វាន់រដ្ឋមន្ត្រីសម្រាប់ធុរកិច្ចថ្មីឌីជីថល ឆ្នាំ២០២២ នៃកម្មវិធីពានរង្វាន់ឌីជីថលកម្ពុជា ព្រមទាំងបានចូលរួមកម្មវិធីពន្លឿនអាជីវកម្មរបស់ Plug and Play ផងដែរ៕








