* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ការទូទាត់លុយទិញដីរវាងអ្នកឧកញ៉ា ហុង ពីវ និងប្រជាពលរដ្ឋ២៦គ្រួសារ នៅកៀនស្វាយ បានដោះស្រាយបញ្ចប់ហើយ (Video inside)

18-06-2026 16:30

(កណ្តាល)៖ បញ្ហាទូទាត់លុយថ្លៃទិញដីដែលនៅសេសសល់រវាងអ្នកឧកញ៉ា ហុង ពីវ និងប្រជា​ពល​រដ្ឋចំនួន២៦គ្រួសារ រស់នៅភូមិរទាំងត្បូង ឃុំភូមិត្បូង ស្រុកកៀនស្វាយ ខេត្ត​​កណ្តាល ត្រូវបានដោះស្រាយបញ្ចប់ ពោលអ្នកឧកញ៉ា ហុង ពីវ បានប្រគល់ថវិកាថ្លៃដីគ្រប់គ្រាន់តាម​ការព្រមព្រៀងរួចរាល់អស់ហើយ។

កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦កន្លងទៅនេះ ប្រជាពលរដ្ឋទាំង២៦គ្រួសារខាងលើ តាមរយៈ សារព័ត៌មាន Fresh News បានអំពាវនាវថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរពាក់ព័ន្ធជួយរកដំណោះ​ស្រាយជូនពួកគាត់ បន្ទាប់​​លក់ដីជូនអ្នកឧកញ៉ា ហុង ពីវ តាមរយៈលោក ស៊ុម ធន អភិបាល​រង​ស្រុកកៀនស្វាយ ខេត្តកណ្តាល តែមិនទទួលបានលុយគ្រប់តាមតម្លៃដី ខណៈប្លង់ដីត្រូវបាន​កាត់​ជូន​អ្នកឧកញ៉ារួចរាល់ហើយនោះ។

បន្ទាប់ពីទទួលបានព័ត៌មានពាក់ព័ន្ធបញ្ហាខាងលើនេះ លោក គួច ចំរើន អភិបាលខេត្តកណ្តាល បានព្យាយាមសម្រួលដោះស្រាយ ដោយបានជជែកជាមួយភាគីក្រុមហ៊ុនរបស់អ្នកឧកញ៉ា ហុង ពីវ ហើយក៏បានដោះស្រាយបញ្ចប់ជាស្ថាពរ ដោយក្រុមហ៊ុនបានទូទាត់លុយនៅសេសសល់ជាង ១លាន ៣សែនដុល្លារនោះជូនទៅប្រជាពលរដ្ឋរួចរាល់ហើយ។

ប្រជាពលរដ្ឋបានចាត់ទុកបញ្ហារបស់ខ្លួន មិនមែនដោយសារក្រុមហ៊ុនរបស់អ្នកឧកញ៉ា ហុង ពីវ នោះទេ តែបណ្តាលមកពីលោក ស៊ុម ធន អភិបាលរងស្រុងកៀនស្វាយ ដែលជាអ្នកឈរឈ្មោះ​ទិញ​ដី​ជូនអ្នកឧកញ៉ា ហុង ពីវ។

តំណាងប្រជាពលរដ្ឋទាំង២៦គ្រួសារ បានថ្លែងអំណរគុណលោក គួច ចំរើន ដែលបានជួយសម្រប​សម្រួលដោះស្រាយបញ្ហារបស់ពួកគាត់បានចប់ជាស្ថាពរ និងទទួលបានលុយថ្លៃគ្រប់គ្រាន់តាមការ​ព្រមព្រៀងលក់ និងទិញ៕