* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ស្នាដៃបច្ចេកទេសរបស់សិស្សនិស្សិតចំនួន៥ ដែលលេចធ្លោ ត្រូវបានដាក់តាំងបង្ហាញក្នុងទិវា TVET Day លើទី៩ ក្នុងវិទ្យាស្ថាន PCCFPI ខេត្ដព្រះសីហនុ

18-06-2026 16:48

(ព្រះសីហនុ)៖ ស្នាដៃបច្ចេកទេសរបស់សិស្សនិស្សិតចំនួន ៥ប្រភេទ ត្រូវបានដាក់តាំងបង្ហាញ​ក្នុងឱកាស​អបអរសាទរ​ទិវាជាតិ​អប់​រំបណ្តុះ​បណ្តា​ល​បច្ចេក​ទេ​​ស និង​វិ​ជ្ជាជីវៈ(TVET Day) លើកទី៩ ឆ្នាំ២០២៦ នៅវិទ្យាស្ថានពហុបច្ចេកទេសមិត្តភាពកម្ពុជា-ចិន ខេត្តព្រះសីហនុ (PCCFPI) ដើម្បីបង្ហាញ​ពីជំនាញជាក់ស្តែង និងសមត្ថភាពនៃចំណេះដឹងបច្ចេកទេសពីសាលា។

ស្នាដៃទាំង ៥ប្រភេទ ដែលត្រូវបានដាក់តាំងបង្ហាញរួមមាន Vehicle Lighting System, Anti-lock Brake System (ABS), Construction Tower Crane Lifting Capacity, Motor and Electric Drive Control និង Installation Lighting in Building។

លោក ង៉ែត សុភ័ក្រ ជាប្រធានការិយាល័យទំនាក់ទំនង ស្រាវជ្រាវ និងអភិវឌ្ឍន៍ នៃវិទ្យាស្ថាន PCCFPI បានលើកឡើងថា៖« ស្នាដៃ​ដែល​បាន​ដាក់​តាំង​បង្ហាញ​នេះ បានឆ្លុះ​បញ្ចាំង​ពីសមត្ថ​ភាព​របស់​សិស្សនិស្សិត ក្នុងការយកចំណេះដឹងទ្រឹស្តីមកអនុវត្តជាក់ស្តែង និងអាចដោះ​ស្រាយ​បញ្ហា​បច្ចេក​ទេស​ដែល​ជួបប្រទះ​នៅក្នុងការងារប្រចាំថ្ងៃ»។

ទន្ទឹមនេះ លោកបានបញ្ជាក់ថា ដើម្បីចូលរួមអបអរសាទរទិវា TVET Day លើកទី៩ ឆ្នាំ២០២៦ វិទ្យាស្ថានបានរៀបចំសកម្មភាពជាច្រើន រួមមាន ការ​តុប​តែង​បរិវេណវិទ្យាស្ថានជា​មួយប​ដាពាក្យស្លោ​កផ្សព្វផ្សាយ​អំពី TVET, ការរៀ​បចំស្តង់តាំ​ងបង្ហាញ​ស្នាដៃសិ​ស្សនិស្សិត និងផលិត​ផល​ពីក្រុម​ហ៊ុន​ឯក​ជន ព្រមទាំងការជួបជុំដែលមានការចូលរួមពីតំណាងក្រុមហ៊ុនដៃគូ រោងចក្រ សហគ្រាស អាជ្ញាធរ មន្ទីរពាក់ព័ន្ធ និងសិស្សនិស្សិត​សរុប​ប្រមា​ណ ៣០០នាក់។

លោក ង៉ែត សុភ័ក្រ បានបន្ថែ​មថា វិទ្យាស្ថាននឹងបន្តលើកទឹកចិត្ត និងគាំទ្រសិស្ស-និស្សិតក្នុងការបង្កើត​ស្នាដៃថ្មីៗប​ន្ថែមទៀត ដើម្បីពង្រឹ​ងជំនា​ញវិ​ជ្ជា​ជីវៈ និងឆ្លើយតប​ទៅនឹងត​ម្រូវការទីផ្សា​រការងារដែលកំពុងមានការកើ​នឡើង៕