* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

អាមេរិក ជួយពលរដ្ឋរងគ្រោះដោយសារសង្គ្រាមឈ្លានពានរបស់ថៃ នៅខេត្តឧត្តរមានជ័យ

18-06-2026 18:00

(ភ្នំពេញ)៖ រដ្ឋាភិបាលអាមេរិក បានយកចិត្តទុកដាក់ចំពោះផលប៉ះពាល់ និងការរងគ្រោះចំពោះជីវភាព និង​លំនៅ​ឋានរបស់​ប្រជា​ពលរដ្ឋខ្មែរបណ្តាលមកពីសង្គ្រាមឈ្លានពានរបស់ថៃនៅតាមទល់ដែន​របស់​ខ្មែរ។

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ ដែលធ្វើសកម្មភាពក្រោមជំនួយរបស់រដ្ឋាភិបាលអាមេរិក បាន​បញ្ជាក់ថា ការកែលម្អលំនៅឋាន និងការគាំទ្រដល់ការស្តារឡើងវិញនូវ​បរិយាកាសរស់​នៅរបស់​ប្រជាពល​រដ្ឋខ្មែរឱ្យមានសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ជាពិសេសសម្រាប់គ្រួសារដែលផ្ទះសម្បែង​រងផលប៉ះពាល់ដោយសារជម្លោះព្រំដែន បានបន្តទៅដល់ខេត្តឧត្តរមានជ័យហើយ។

អង្គការអន្តរជាតិទេសន្តរប្រវេសន៍បន្តថា តាមរយៈការគាំទ្រពីរដ្ឋាភិបាលអាមេរិក ស្ថានទូតអាមេរិ​ក​ប្រចាំនៅកម្ពុជា មានគ្រួសារ ២៣៩គ្រួសារបន្ថែមទៀត ក្នុងខេត្តឧត្តរមានជ័យ ទទួលបានសម្ភារ​ជួស​ជុលជម្រក ដើម្បីជួយពួកគេសាងសង់ និងជួសជុលផ្ទះសម្បែង និងចូលរួមស្តារជីវភាព​ឡើង​វិញ​ដោយសេចក្តីថ្លៃថ្នូរ។

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ បានឱ្យដឹងថា បន្ទាប់ពីខេត្តឧត្តរមានជ័យ ដំណាក់កាលបន្ទាប់​នៃ​ការ​បែងចែក​កញ្ចប់​សម្ភារ​ជួសជុលជម្រក នឹងទៅដល់ខេត្តបន្ទាយមានជ័យ ដែលក្នុងនោះមាន​គ្រួសារបន្ថែមប្រមាណជា ៧០០ ទៅ ៨០០គ្រួសារ រំពឹងថានឹងទទួលបានការគាំទ្រនេះ។

អង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) បានបញ្ជាក់ថា ខ្លួននៅតែបន្តប្តេជ្ញាចិត្តក្នុងការ​គាំទ្រដល់​សហគមន៍ដែលរងផលប៉ះពាល់ និងដល់ការស្តារឡើងវិញក្នុងដំណាក់កាលដំបូង ដើម្បីជួយ​ដល់​ក្រុមគ្រួសាររងផលប៉ះពាល់ក្នុងការកសាងជីវភាពរបស់ពួកគេឡើងវិញ ប្រកបដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ៕