* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

យុវតីរៀននៅវិទ្យាល័យរលាប្អៀរត្បូង ក្នុងស្រុករលាប្អៀរ កើតមានជំងឺចម្លែកគ្មានលទ្ធភាពព្យាបាល និងបានអំពាវនាវសុំថ្នាក់ដឹកនាំ និងសប្បុរសជនជួយព្យាបាល (Video inside)

18-06-2026 19:04

(កំពង់ឆ្នាំង)៖ ពលរដ្ឋមួយគ្រួសារមានជីវភាពក្រីក្រថែមទាំងមានសមាជិកក្នុងគ្រួសារចំនួន ៣នាក់មានពិការភាព និងចៅស្រីវ័យជំទង់ម្នាក់នៅក្នុងបន្ទុកដែរនោះ មានជំងឺចម្លែក ដែលធ្វើឱ្យនាងរស់នៅទាំងលំបាកលំបិនស្ថិតក្នុងវ័យកំពុងសិក្សា ហើយការរស់នៅរបស់គ្រួសារខាងលើនេះ ធ្វើឱ្យពលរដ្ឋដែលរស់នៅក្នុងភូមិផងរបងជាមួយមានការអាណិតអាសូរយ៉ាងក្រៃលែង និងតែងតែបានជួយឧបត្ថម្ភចំណីអាហារ ទៅតាមធនធានទាំងពលរដ្ឋអ្នករស់នៅជិតខាងក៏ដូចជាអាជ្ញាធរមូលដ្ឋានផងដែរ។

ក្រុមគ្រួសារខាងលើនេះរស់នៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃ បាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដោយមើលឃើញពីស្ថានភាពលំបាកលំបិនក្នុងការរស់នៅរបស់ក្រុមគ្រួសារនេះ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះដែរ លោក សំ សំណាង អាជ្ញាធរភូមិបាញ់ឆ្គោល បានស្នើសុំឲ្យអង្គភាពព័ត៌មាន fresh news ជួយផ្សព្វផ្សាយដើម្បីស្វែងរកសប្បុរសជនជួយឧបត្ថម្ភទៅតាមលទ្ធភាព ពិសេសជួយព្យាបាលក្មួយស្រីម្នាក់ ដែលរស់នៅក្នុងបន្ទុកជាមួយលោកតា និងលោកយាយ ដែលពួកគាត់ទាំង២នាក់ ក៏មានវ័យកាន់តែចាស់ណាស់ទៅហើយ និងមិនមានមុខរបរអ្វីក្រៅពីធ្វើស្រែ ដោយមិនមានលទ្ធភាពក្នុងការព្យាបាលចៅស្រីនោះឡើយ។

លោកតា ស៊ុំ ស៊ុន អាយុ ៧៧ឆ្នាំ និងលោកយាយថោង គាំ អាយុ ៧៣ឆ្នាំ មានមុខរបរធ្វើស្រែ ដែលមានចៅស្រីម្នាក់រស់នៅជាមួយមានជំងឺចម្លែកនោះ បានរៀបរាប់ឲ្យដឹងថា លោកតាមានកូនប្រុស ៤នាក់ ក្នុងនោះកូនប្រុស ៣នាក់ រស់នៅក្នុងបន្ទុកជាមួយគាត់ ចំណែកកូនប្រុសម្នាក់ទៀតទៅរស់នៅជាមួយប្រពន្ធតែបច្ចុប្បន្នក៏ពិការផងដែរ គឺពិការដោយគ្រោះថ្នាក់ចរាចរណ៍ ចំណែកកូនប្រុស ៣នាក់ ដែលរស់នៅជាមួយលោកតាសព្វថ្ងៃនេះ ២នាក់ពិការខ្វិនដៃជើងតាំងពីក្មេងៗ ដើរមិនរួចនោះទេ ចំណែកកូនប្រុសម្នាក់ទៀតពិការថ្លង់ខ្លាំង និយាយស្តាប់មិនឮនោះឡើយតែអាចធ្វើការងារបាន។

លោកតាបានរៀបរាប់ឲ្យដឹងទៀតថា ដោយឡែកចៅស្រីម្នាក់ ដែលត្រូវជាកូនរបស់ជនពិការត្រចៀក(ថ្លង់)តាំងពីឪពុកម្ដាយលែងលះគ្នាមកគឺបានមករស់នៅជាមួយនឹងលោកតា តាំងពីនាងនៅតូចបច្ចុប្បន្ននាងមានអាយុ ១៧ឆ្នាំហើយ រៀនថ្នាក់ទី៨ គឺរៀននៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុនសែន រលាប្អៀរត្បូង, លោកតា បានឲ្យដឹងទៀតថា ចំណែកលោកយាយទើបតែវះកាត់តម្រងនោមមួយចំហៀង មិនទាន់ជាស្រួលបួលផង។

សព្វថ្ងៃនេះលោកតានិងលោកយាយមានការអាណិតអាសូរចៅស្រីយ៉ាងខ្លាំងដោយសារតែនាងមានជំងឺម្យ៉ាងនៅពេលនាងបន្ទោរបង់មិនដឹងខ្លួនចាំ បាច់ត្រូវស្លៀកខោទឹកនោមជាប់ជាប្រចាំ តាំងពីនាងនៅតូចរហូតដល់បច្ចុប្បន្ន ពេលនាងទៅរៀនម្ដងៗគឺនាងត្រូវដាក់ខោទឹកនោមតាមខ្លួន ដើម្បីផ្លាស់ប្ដូរជាប់រហូតដោយមួយថ្ងៃនាងត្រូវប្តូរខោទឹកនោម ៣ដងដែលធ្វើឱ្យនាងរស់នៅសែនលំបាកលំបិនជាទីបំផុត តែទោះជាលំបាកយ៉ាងនេះក៏ដោយក៏ចៅស្រីរបស់លោកតា ពុំបានបោះបង់នូវការសិក្សានោះដែរ គឺនាងនៅតែតស៊ូព្យាយាមរៀនសូត្រពុំដែលខកខានម្ដងណាឡើយ។

ក្មួយស្រី ថេង មរកត ដែលមានជំងឺចម្លែកម្យ៉ាងជាច្រើនឆ្នាំមកហើយនោះ បានសម្រេចចិត្តទម្លាយអំពីស្ថានភាពជម្ងឺរបស់នាងដែលនាងបានលាក់ទុកជាយូរខែឆ្នាំមកហើយនោះ ព្រោះតែនាងមានការខ្មាស់អៀន និងខ្លាចមិត្តភក្កិមានការរើសអើងចំពោះរូបនាង តែដោយសារតែនាងចង់ជាសះស្បើយ និងចង់មានជីវិតរស់នៅប្រកបដោយសុខភាពបរិបូរណ៍មាំមួនដូចមិត្តភក្កិដទៃទៀតនោះ ទើបនាងបានរៀបរាប់ប្រាប់នូវការពិតអំពីស្ថានភាពជម្ងឺរបស់នាងដែលកើតមកលើរូបនាងបច្ចុប្បន្ន ក្រែងមានសប្បុរ សជននិងថ្នាក់ដឹកនាំលោកជួយព្យាបាលរូបនាងឲ្យបានជាសះស្បើយ។

នាងប្រាប់ថាសព្វថ្ងៃនេះនាងមានការអាណិតអាសូរដល់លោកតា លោកយាយចាស់ៗ និងលោកឪពុកពិកាដែលខំធ្វើការសំណង់យកប្រាក់មកចិញ្ចឹមលោកតាលោកយាយ និងពូៗ ដែលពិកាទាំងពីរនាក់រួមទាំងផ្គត់ផ្គង់ឱ្យនាងរៀនសូត្រ និងចំណាយទិញខោទឹកនោមសម្រាប់នាងរយៈពេ លជាច្រើនឆ្នាំកន្លងមកនេះ។ នាងបានសន្យាថា បើនាងបានជាសះស្បើយពីជំងឺ មានសុខភាពល្អដូចគេនាងនឹងនឹងខិតខំសិក្សាយកចំណេះវិជ្ជាដើម្បីធ្វើការរកប្រាក់តបស្នងសងគុណលោកយាយលោកតានិងលោកឪពុកវិញ។

ជាចុងក្រោយក្រុមគ្រួសារលោកយាយ លោកតាទាំងអស់ បានលើកដៃសំពះគោរពស្នើសុំដល់ថ្នាក់ដឹកនាំគ្រប់ជាន់ ថ្នាក់ និងសប្បុរសជនដែលលោកមានចិត្តសប្បុរសធម៌ មេត្តាជួយសម្រាលនូវជីវភាពដល់ក្រុមគ្រួសាររបស់ពួកគាត់ទៅតាមលទ្ធភាព ពិសេសស្នើសុំជួយព្យាបាលជំងឺក្មួយស្រី ដែលនាងកំពុងខិតខំសិក្សាទាំងខ្លួនមានជំងឺក្រែងបានជា សះស្បើយពីជំងឺដ៏ចម្លែកមួយនេះ និងមានសុខភាពមាំមួនដូចគេដូចឯងដោយក្តីអនុគ្រោះផង។

សូមបញ្ជាក់ថា៖កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ លោកស្រី កែ ច័ន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំង និងលោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរ បានដឹកនាំក្រុមការងារអាជ្ញាធរមូលដ្ឋាន និងសប្បុរសជនយកអំណោយផ្ទាល់ខ្លួនរបស់លោកទាំងពីរ និងអំណោយរបស់សប្បុរសជន ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួនផ្ដ ល់ជូនក្រុមគ្រួសារលោកយាយ លោកតាខាងលើនេះ ដើម្បីជួយសម្រាលនូវជីវភាពរបស់ពួកគាត់បានមួយចំណែកផងដែរ៕