* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

កម្លាំងគណ:បញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យតាមទីតាំងមួយចំនួននៅក្រុងប៉ោយប៉ែត រកឃើញជនបរទេសជាង ៥០នាក់

18-06-2026 19:37

(បន្ទាយមានជ័យ)៖ កម្លាំងគណៈបញ្ជាការឯកភាព ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦នេះ បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យទីតាំងមួយចំនួននៅក្នុងភូមិសាស្ដ្រក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ដោយរកឃើញជនជាតិបរទេស ៥៣នាក់ ដែលមួយចំនួនមិនមានលិខិតឆ្លងដែន តែមិនពាក់ព័ន្ធនឹងបទល្មើស Online Scams នោះទេ។

ប្រតិបត្ដិការនេះធ្វើឡើងក្រោមការបញ្ជា និងដឹកនាំផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្ត និងសម្របសម្រួលនីតិវិធីពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។

របាយការណ៍របស់រដ្ឋបាលខេត្ត បានបញ្ជាក់ថា ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ ក្រុមការងារចម្រុះ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរឹទ្ធ សុខុន ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យរដ្ឋបាលចំនួន ៣ទីតាំង រកឃើញជនបរទេសសរុបចំនួន ៥២នាក់ ស្រី ១៣នាក់ ២សញ្ជាតិ រួមមាន៖ ឥណ្ឌូនេស៊ី ៤៩នាក់ ស្រី ១១នាក់ និងថៃ ៣នាក់ ស្រី ២នាក់។

បើតាមរបាយការណ៍បានឱ្យដឹងដូចនេះថា

ទីតាំងទី១៖ (ម្ចាស់ឈ្មោះ លាង ពុទ្ធី ) អគារកម្ពស់ ៥ជាន់ ២៧បន្ទប់ ជាបន្ទប់ស្នាក់នៅ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានអ្នកគ្រប់គ្រងឈ្មោះ អ៉ិន រដ្ឋា , មានជនជាតិឥណ្ឌូនេស៊ីស្នាក់នៅប្រមូលផ្ដុំចំនួន ៣២នាក់ ស្រី១០នាក់ ពុំមានសម្ភារសង្ស័យ តែបានអប់រំធ្វើកិច្ចសន្យា និងផាកពិន័យម្ចាស់ទីតាំងដែលមិនបានរាយការណ៍ពីវត្តមានជនបរទេស។

ទីតាំងទី២៖ ផ្ទះ ១ល្វែង កម្ពស់ ២ជាន់ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត រកឃើញជនជាតិឥណ្ឌូនេស៊ី ១៧នាក់ ស្រី ១នាក់ ក្នុងនោះ ៩នាក់ប្រុស មិនមានលិខិតឆ្លងដែន។ បញ្ជូនជនជាតិឥណ្ឌូនេស៊ី ៩នាក់ ទៅមណ្ឌលកងវ៉ាខេត្ត។ ប្រគល់ឱ្យចៅសង្កាត់ស្រាវជ្រាវរកម្ចាស់ទីតាំង ធ្វើការផាកពិន័យ និងបិទទីតាំងជាបណ្ដោះអាសន្ន ករណីផ្ដល់ទីតាំងឲ្យជនបរទេសស្នាក់នៅខុសច្បាប់។

ទីតាំងទី៣៖ (ម្ចាស់ឈ្មោះ ហេង ដានី)ផ្ទះ ១ល្វែង កម្ពស់ ២ជាន់ នៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត មានជនជាតិថៃស្នាក់នៅចំនួន ៣នាក់ ស្រី ២នាក់ ក្នុងនោះជនជាតិថៃ ២នាក់ ស្រី១នាក់ មិនមានលិខិតឆ្លងដែន បញ្ជូនទៅមណ្ឌលកងវ៉ា ដើម្បីបន្ដនីតិវិធី ហើយបានអប់រំណែនាំ និងផាកពិន័យម្ចាស់ទីតាំង៕