* ACU ឃាត់ខ្លួនមេឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ ខេត្តកោះកុង និងបក្ខពួក៣នាក់ (ម្នាក់ចិន) ដែលដឹកនាំ និងរៀបចំទីតាំងឲ្យពួក Scams!
* យានយន្តអគ្គិសនីបានចុះបញ្ជីនៅកម្ពុជា កើនឡើងដល់ ២២ ៧៩៣គ្រឿង
* ក្រសួងប្រកាសផ្អាកបណ្តោះអាសន្ន ការទទួលពាក្យស្នើសុំលិខិតអនុញ្ញាតថ្មី សម្រាប់ក្រុមហ៊ុនផ្តល់សេវាកម្មដំឡើងប្រព័ន្ធថាមពលពន្លឺព្រះអាទិត្យលើដំបូល
* សម្តេចតេជោ ហ៊ុន សែន ចង់ឃើញប្រទេសស៊ីប បង្កើនការវិនិយោគនៅកម្ពុជា
* ស្ថានទូតចិនប្រចាំកម្ពុជា ប្តេជ្ញាប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដើម្បីការពារចំណងមិត្តភាពកម្ពុជា-ចិន
* សិស្សានុសិស្សមកពីគ្រួសារមានបណ្ណសមធម៌ជាង ៤០ម៉ឺននាក់ ទទួលបានប្រាក់ឧបត្ថម្ភរៀងរាល់ខែ ពីរាជរដ្ឋាភិបាលកម្ពុជា
* Fresh Exclusive: វិវាទដែនសមុទ្រកម្ពុជា–ថៃ៖ ចូលក្នុងយន្តការ UNCLOS តែមួយហើយ ប៉ុន្តែហេតុអ្វីផ្លូវទៅរកដំណោះស្រាយនៅតែខុសគ្នា?
* ក្រុម AOT ចុះពិនិត្យស្ថានភាពជនភៀសសឹកនៅភូមិរង់ចាំ ដែលពុំទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញ ដោយសារយោធាថៃ ចូលកាន់កាប់ និងកម្ទេចផ្ទះសម្បែងដោយខុសច្បាប់
* សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃប្រទេសហ្សកហ្ស៊ី ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងប្រគល់សារតាំង
* លោកស្រី គីម យ៉ូជុង៖ មានតែពួកមនុស្សល្ងង់ទេ ដែលជឿថាកូរ៉េខាងជើងនឹងបោះបង់ចោលអាវុធនុយក្លេអ៊ែរ
* ប្រធានាធិបតីឥណ្ឌូណេស៉ី ណែនាំឱ្យដាក់ទោសទណ្ឌធ្ងន់ធ្ងរ លើអ្នកបង្កឱ្យមានភ្លើងឆេះព្រៃ
* ប៉ូលិសថៃបង្រ្កាបបណ្តាញ Online Scam ធ្វើប្រតិបត្តិការចេញពីភូមិគ្រឹះមួយកន្លែង ក្នុងទីក្រុងបាងកក
* ប្រមុខរាជរដ្ឋាភិបាល ចេញអនុក្រឹត ស្ដីពីប្រតិទិនឈប់សម្រាកការងារ របស់មន្ត្រីរាជការ និយោជិត កម្មករ ប្រចាំឆ្នាំ២០២៧ ដែលមានសរុបចំនួន ២២ថ្ងៃ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ការបង្កើតរោងចក្រដំឡើងរថយន្តនៅកម្ពុជា កាត់បន្ថយការនាំចូលរថយន្តសម្រេច, ជំនួសមកនូវការផលិត និងផ្គុំដំឡើងក្នុងស្រុក ដែលរក្សាទុកនូវរូបិយបណ្ណបរទេស និងបង្កើតតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេស!
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ ក្រុមហ៊ុនបើក-បិទច្រើន អាចប៉ះពាល់ដល់កិត្តិនាមកម្ពុជា, ដូច្នេះត្រូវជួយឲ្យក្រុមហ៊ុនមានដំណើរការរឹងមាំ
* Reel CoolApp កំពុងក្លាយជាទីកន្លែងមួយដែលផ្តល់ឲ្យប្រជាជនកម្ពុជាអាចបង្ហោះវិដេអូខ្លីៗដោយសេរី ដើម្បីចែកចាយទៅកាន់មនុស្សរាប់ម៉ឺននាក់ដោយស្មើៗគ្នា !

ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក ផ្ញើព្រះរាជសារថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្ម

18-06-2026 20:17

(ភ្នំពេញ)៖ ក្នុងឱកាសព្រះរាជពិធីចម្រើនព្រះជន្មរបស់ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ ព្រះអង្គម្ចាស់ក្សត្រី Benedikte នៃព្រះរាជាណាចក្រដាណឺម៉ាក និងជាព្រះប្រធានកិត្តិយសនៃសហគមន៍ The Olave Baden-Powell Society (OB-PS) បានផ្ញើព្រះរាជសារថ្វាយព្រះពរ ដោយសម្តែងនូវព្រះរាជហឫទ័យគោរព ស្រឡាញ់ និងជូនពរយ៉ាងកក់ក្តៅបំផុត ថ្វាយជូនចំពោះ សម្តេចព្រះវររាជមាតាជាតិខ្មែរ។

នៅក្នុងព្រះរាជសារ ព្រះអង្គម្ចាស់ក្សត្រី Benedikte បានថ្វាយព្រះពរឱ្យ សម្តេចព្រះវររាជមាតាជាតិខ្មែរ ទ្រង់ប្រកបដោយព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះរាជសុភមង្គល និងព្រះរាជកិត្តិយសដ៏ឧត្តុង្គឧត្តម ជានិច្ចនិរន្តរ៍។

ព្រះអង្គម្ចាស់ក្សត្រី Benedikte ក៏បានសម្តែងនូវការគោរព និងការកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះ សម្តេចព្រះវររាជមាតាជាតិខ្មែរ ព្រមទាំងបានគូសបញ្ជាក់អំពីចំណងមិត្តភាព និងសេចក្តីរាប់អានដ៏ល្អប្រសើរ ដែលតែងមានរវាងព្រះអង្គ និងព្រះរាជវង្សានុវង្សកម្ពុជា ក៏ដូចជាចលនាកាយឫទ្ធិនារីនៅកម្ពុជា។

ព្រះរាជសារថ្វាយព្រះពរនេះ ត្រូវបានផ្ញើឡើង ខណៈដែលថ្នាក់ដឹកនាំ និងសមាជិកនៃចលនាកាយឫទ្ធិនារីពិភពលោក កំពុងជួបជុំគ្នានៅព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំរបស់សហគមន៍ The Olave Baden-Powell Society (OB-PS) លើកទី៤២ ដែលកម្ពុជាមានកិត្តិយសធ្វើជាម្ចាស់ផ្ទះ៕